ព័ត៌មានទាន់ហេតុការណ៍៖

លោក នួន ផារត្ឋ័៖ ស្នើឲ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យអ្នកដាំត្រកួន និងកញ្ឆែត នៅបឹងទំពុន តើមានសុវត្ថិភាព ឬអត់មុន និងយកទៅលក់លើទីផ្សារ

ចែករំលែក៖

ភ្នំពេញ៖ លោកនួន ផារ័ត្ឋ បានស្នើឲ្យមន្ដ្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ សុវត្ថិភាព អ្នកដាំ បន្លែដូចជា ត្រកួន និងកញ្ឆែត ស្ពៃ ផ្ទី នៅតំបន់ទឹកស្អុយ បឹងទំពុន មុន និងឲ្យពួកគាត់យកមកលក់នៅលើ ទីផ្សារ ។

លោកនួន ផារ័ត្ឋ បានស្នើបែបនេះ នៅក្នុងពិធីផ្ដល់វគ្គផ្សព្វផ្សាយចំណេះ ដឹងការពារសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ អាជ្ញាធរខណ្ឌទាំង១២ មន្ទីរ និងស្ថាប័នជំនាញពាក់ព័ន្ធ រួមសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ។ ក្នុងគោល បំណង បញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពី ម្ហូបអាហារ ប្រើជាតិគីមី បំផ្លាញសុខភាពដល់ពលរដ្ឋកម្ពុជា ទូទៅ ។ ពិធីផ្សព្វផ្សាយនេះ ដោយមានការចូលរួមពី លោក គឹមមាស សុខ សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ផងដែរ ។

ពិធីនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃព្រហស្បតិ៍ ០៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

លោកនួន ផារ័ត្ឋ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងអំពីកង្វល់ នៃការដាំត្រកួន និងកញ្ឆែត នៅបឹងទំពុនដែលកន្លងមកមាន ការផ្សព្វផ្សាយករណី និងសុវត្ថិភាពដែលសូម្បីអ្នកដាំខ្លួន ឯងក៏មិនហ៊ានទទួលទានផងនោះ លោកអភិបាល បាន ចោទសួរថា តើនេះជាសមត្ថកិច្ច និងជំនាញខាងណាជាអ្នកទទួលខុសត្រូវក្នុងន័យនេះលោក សូមឲ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមកាត់ បន្ថយ និងបង្កើនយ៉ាងណាឱ្យបញ្ហាសុវត្ថិភាពចំណីអាហារ របស់យើងដែលចរាចរ ក្នុងទីក្រុងភ្នំពេញមានសុវត្ថិភាពគ្រប់គ្រាន់ជូនដល់អ្នកប្រើប្រាស់ ។

លោក នួន ផារ័ត្ឋ បានលើកឡើងអំពីករណី នៃបញ្ហាមិនមានអនាម័យបរិស្ថានសម្រាប់អ្នកលក់មឹកនៅផ្សារធំថ្មី ដែលមិនមានជំនាញ និងយកចិត្តទុកដាក់ឬណែនាំឲ្យអាជីវករកុំឲ្យធ្វើរបៀបនេះ ដែលមើលទៅហាក់ដូចជាវាធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ លោកថាអាជីវករត្រូវសហការធ្វើយ៉ាងណាទប់ស្កាត់របស់ខូចគុណភាព និងត្រូវលក់ជូនអ្នកប្រើប្រាស់នូវអាហារដែលមានគុណភាពល្អព្រោះជំងឺយើងមិនអាចមើលឃើញនោះទេ ។ ដូច្នេះការគ្រប់គ្រងអាជីវកម្មជារឿងសំខាន់ដើម្បីប្រាកដថា ការគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់យើងមានសុវត្ថិភាព ។

ការចូលរួមរបស់អាជីវករ និងបងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យ កម្មវិធីសុវត្ថិភាពម្ហូបអាហារ និងការពារអ្នកប្រើប្រាស់របស់យើងទទួលបានជោគជ័យព្រោះបើគ្មានការចូលរួមពីពួកគាត់ក៏មិនទទួលបានជោគជ័យនោះដែរ ។

តាមការបញ្ជាក់ឲ្យដឹងពីលោក គឹមមាស សុខសីហា បានបញ្ជាក់ថា៖ បញ្ហាសុវត្ថិភាពម្ហូបអាហារ នឹងបញ្ហាផលិតផលសុទ្ធតែបានផ្សាភ្ជាប់ជាមួយនឹងស្ថានភាពនៃជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋានជាន់ថ្នាក់ទាំងអស់ថាមិនមែនតែពួកយើងដែលជាសមត្ថកិច្ចមិនមែនដែលជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឬក៏អ្នករកស៊ីលក់ដូររបស់អាជីវករអ្នកវិនិយោគកម្ពុជាពលរដ្ឋទូទៅទាំងអស់គ្នាសុទ្ធតែមានភាពជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាម្ងូបអាហារ ក៏ដូចជា ផលិតផលប្រើប្រាស់ផ្សេងៗ ក្រៅពីម្ហូបអាហារផងដែរ ៕ សំរិត


ចែករំលែក៖