ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាជិះម៉ូតូរអិលធ្លាក់ចូលប្រឡាយ ផ្លូវជាតិលេខ៣ របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូវ៉េវមួយគ្រឿង ជិះដោយយុវសិស្ស គ្នា២នាក់ រអិលក្រួសធ្លាក់ចូលប្រឡាយ នៅផ្លូវជាតិលេខ៣ របួសធ្ងន់២នាក់ កាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ភឿន កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ទី២ ឈ្មោះ ឈូ ឆន ភេទប្រុស អាយុ១៩ឆ្នាំ ។ ទាំង២នាក់ ជាសិស្សសាលា ជម្ពូវ័ន មានទីលំនៅ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ សរសៀរចិញ្ចើម រអិលក្រួស ធ្លាក់ចូលប្រឡាយ ដែលកាយធ្វើផ្លូវជាតិលេខ៣ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំប្រគល់ជូនជនរងគ្រោះវិញពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖