ព័ត៌មានទាន់ហេតុការណ៍៖

បើក​រថយន្ដ​បំ​បុក​បា​រ៉ា​ស់ ​សមត្ថកិច្ច​នគរបាល​ច​រា​ចរាចរណ៍ ​រត់​ចែក​ជើង​គ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ​ជនសង្ស័យ​បើក​រថយន្ដ​បំ​បុក​បា​រ៉ា​ស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​(​ជាន់​សាជី​)​ នៅ​គោលដៅ​អនុវត្ត​ត្រួតពិនិត្យ​ ច្បាប់​ចរាចរណ៍​ នៅមុខ​មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ បណ្តាលឲ្យសមត្ថកិច្ចរត់ចែកជើងគ្នា ។ ក្រោយបង្កហេតុ ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ។

ប្រភពបាន​ឲ្យ​ដឹងថា​ ​នៅ​គោលដៅ​ត្រួតពិនិត្យ​ពង្រឹង​ការអនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក លើ​ផ្លូវជាតិ​លេខ​៤ មុខ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ដ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧ និង៤០​នាទី មាន​ជនបង្ក​បើ​ក​រថយន្ត មួយគ្រឿង​ម៉ាក Nissan ប្រភេទ​រថយន្ត​កែឆ្នៃ​ ដឹក​ដី ពណ៌​ស ពាក់​ស្លាកលេខ ចង្កូត​ស្តាំ ​KPS.0536 សណ្ដោងរ៉ឺម៉ក ដឹក​គ្រឿងចក្រ។

ជនបង្ក​មានឈ្មោះ​ម៉ៅ សំរិទ្ធ អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​រំលោង សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត លុះ​មកដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​បាន​បើកបំ​បុក​ ​សាជី​ ដែល​ដាក់​ជា​សញ្ញា​សម្គាល់ធ្វើចរាចរណ៍ ធ្វើ​ឲ្យ​នគរបាល​រត់​ចែក​ជើង​សឹងតែ​មិនទាន់ ។

ក្រោយ​មាន​សកម្មភាព​ហេតុការណ៍​ខាង​លើ ជនបង្ក​បាន​ព្យាយាម​បើក​រថយន្ដ​រត់​ទៅមុខ​បន្ដ មិន​ឈប់​នៅ​កន្លែងកើតហេតុ​នោះទេ សមត្ថកិច្ច​នគរបាល​បានធ្វើ​អន្ដរាគមន៍​ភ្លាមៗ​ ចាប់​ឃាត់​រថយន្ដ​ និង​ជនបង្ក​បាន​នៅ​ចំណុច​មុខ​ធនាគារ​វឌ្ឍនៈ​ចម្ងាយប្រមាណ១គីឡូម៉ែត្រ​ ពី​កន្លែង​គោលដៅ​ត្រួតពិនិត្យ​ ។

តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មន្ដ្រីនគរបាល​ចរាចរ​ណ៍​ដែលនៅ​បញ្ជា​ចរាចរណ៍ ​ត្រួតពិនិត្យ​ការ​អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក រឿងហេតុ​ដំបូង កម្លាំងបានធ្វើ​សញ្ញា​បញ្ជា​ឲ្យ​រថយន្ដ​ចូល​អម​ខាងស្ដាំ​ដៃ​ដើម្បី​ត្រួតពិនិត្យ​ឯកសារ​មួយចំនួន​ និង​ពិនិត្យ​ ស្ទីក​គ័​រ​បិទលើកញ្ចក់​រថយន្ដ និង​ដាក់​វាំងនន​បិទបាំង​ពី​ខាងក្នុង ស្រាប់តែ​រថយន្ដ​មិន​ព្រម​បន្ថយល្បឿន​ តាម​ការបញ្ជា​របស់​មន្ដ្រីនគរបាល​ចរាចរណ៍​ទេ រួច​បើក​សំដៅ​មករក​នគរបាល​តែម្ដង ធ្វើឲ្យមាន​ការភិតភ័យ​រត់​ចែក​ជើង​គ្នា​សឹងតែ​មិនទាន់ ស្របពេលនោះ ​ក៏​បើកជាន់​ សាជី​ ដែល​ដាក់​ជា​សញ្ញា​នៅ​គោលដៅ​តែម្ដង ​បណ្ដាល​ឲ្យ​ខូចខាត​សាជី​ចំនួន២ ។

ករណីនេះ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​បាន​ ឃាត់ ខ្លួន​ជនបង្ក​(​អ្នកបើកបរ​)​ និង​រថយន្ត​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​អយ្យការ​ចាត់ការ​តាម​នីតិវិធី​​ ៕ សេនាស័ក្តិ


ចែករំលែក៖