ខេត្តកំពង់ចាម ៖ កាលពីរំលងអាធ្រាត្រនៅលើស្ពានគីហ៊្សូណា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើង រវាងអ្នកបើកបររថយន្តហ្វត និងរថយន្តហ៊ីយ៉ាន់ដាយ បានបណ្តាលឲ្យស្លាប់ម្នាក់ និង៧នាក់ទៀត មានអ្នករបួសកម្រិតធ្ងន់៣នាក់ កម្រិតស្រាល៤នាក់ ខណៈអ្នកស្លាប់ត្រូវគៀបជាប់ក្នុងរថយន្ត ហើយត្រូវចំណាយពេលយូរ ទម្រាំយកចេញពីរថយន្តបាន ។
ប្រភពព័ត៌មានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅអំឡុងម៉ោង០០ និង៥០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើស្ពានគីហ្សុណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
មន្ត្រីនគរបាលចរាចរណ៍ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងរវាងរថយន្តម៉ាក្សហ្វត ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AK-៣៥១៧ បើកបរដោយឈ្មោះ រិទ្ធី មន្នីរ: ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (បើកពីកើតទៅលិច) (ស្លាប់) និងអ្នករួមដំណើរ៣នាក់ ១.ឈ្មោះ ឡុង បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសស្រាល) ២.ឈ្មោះ ម៉េង អ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) , ៣.ឈ្មោះ តុង ស៊ាង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិលេខ៣ ឃុំអំពិលតាពក ស្រុក អូរាំងឪ ខេត្តត្បូងឃ្មំ (របួសធ្ងន់) ។
នគរបាលឲ្យដឹងបន្តថា ចំណែករថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ3A-០១៥៣ បើកបរដោយឈ្មោះ សូម សូទី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (បើកពីលិចមកកើត) ( របួសធ្ងន់) ។ អ្នករួមដំណើរ៣នាក់ ១.ឈ្មោះ ហ៊ាត សំរី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ ជំនីក ឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ (របួសស្រាល) ២.ឈ្មោះ អ៉ី សារ៉ានី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិឃុំស្រុកខេត្តដូចគ្នា (របួសស្រាល) ៣.ឈ្មោះ ហ៊ាតទ្រី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំ ស្រុកខេត្តដូចគ្នា (របួសស្រាល) ។
បណ្តាលឲ្យស្លាប់ម្នាក់ឈ្មោះ រិទ្ធី មន្នីរ: (អ្នកបើកបររថយន្តហ្វត) និងរបួសមនុស្ស៧នាក់ (ប្រុស) កម្រិតធ្ងន់៣នាក់ កម្រិតស្រាល៤នាក់ ។
ក្រោយពេលកើតហេតុផ្នែកជំនាញបានពិនិត្យឃើញឈ្មោះ រិទ្ធី មន្នីរ: ជាអ្នកបើកបររថយន្តហ្វត បានស្លាប់គៀប ជាប់នៅក្នុងរថយន្ត និងមនុស្ស៧នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរខេត្ត ខេត្តកំពង់ចាម ។ ដោយឡែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងបានស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរ បាល ក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមច្បាប់ ៕ វណ្ណៈ