ភ្នំពេញ៖ សិស្សសាលាវិទ្យាល័យវត្តកោះ បាននាំគ្នារៀបចំកម្មវិធីសង្គ្រាន នៃពិធីចូលចូលខ្មែរខាងមុខនេះ ខណៈដែលចប់កម្មពិធី ស្រាប’តែយុវជនប្រមាណជា៥នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយពុំដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចនិងរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ ។
ហេតុកសរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៧៤ នៅចំណុចក្នុងបរិវេណវិទ្យាល័យវត្តកោះ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុសិស្សសាលាបាននាំគ្នារៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី សិស្សទាំងអស់រួមគ្នាលក់សំបុត្រក្នុងតម្លៃមួយនាក់៥ពាន់រៀល និងមានការលក់ដូររបស់របរ មានរនំចំណីក្នុងគោលបំណងយកថវិកាទៅជួយកុមារកំព្រា និងទុកទិញសម្ភារផ្សេងៗទៀត ។
កម្មវិធីនេះបានចាប់ផ្តើមតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់ ទើបចប់ ប៉ុន្តែមុនដល់ពេលដែលកើតហេតុមានយុវជនសន្លប់ម្នាក់ និងមានក្មេងៗដែលមកពីសាលាខាងក្រៅចូលរួមនឹងនាំគ្នាផឹកស្រាហើយបង្កការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ទើបអ្នកគ្រប់គ្រងហាមឃាត់ ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែមានយុវជននៅក្នុងវិទ្យាល័យនាំគ្នាដួលសម្លប់ចំនួន៥នាក់ មានស្រី៣នាក់ ប្រុស២នាក់ ដោយពុំដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ ហៅរថយន្តសាមុយដឹកយកទៅព្យាបាល ប៉ុន្តែអ្នកនៅក្នុងវិទ្យាល័យនោះ បានលើកឡើងថា កាលពីមុនមានបុរសជាកម្មករសំណង់ម្នាក់ធ្លាប់ធ្លាក់ស្លាប់ផងដែរ ដោយខ្លះណា នាំគ្នានិយាយថា នេះជាប្រផ្នូលមិនល្អហើយ ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះ៣គ្រឿងដឹកយកជនរងគ្រោះ យកទៅព្យាបាលនៅគ្លីនិកឯកជនហុងហាក់ និងខ្លះទៀតដឹកយកគ្លីនិកឯកជនពន្លឺផងដែរ ៕ ធឿនព្រែកជ័យ