«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
ក្រោយពីឆេងម៉េងហើយ ចូលឆ្នាំខ្មែរក៏នឹងមកដល់ឆាប់ៗខាងមុខនេះ។ សង្ឃឹមថាឆ្នាំនេះបងប្អូនមានជម្រើសច្រើនសម្រាប់ដំណើរកំសាន្តទាំងក្នុងនិងក្រៅប្រទេស ព្រោះប្រទេសជាតិមានសុខសន្តិភាព បងប្អូនអាចធ្វើដំណើរទៅទីជិតឆ្ងាយដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់។
ចំពោះខ្ញុំ គឺរវល់នឹងការងារប្រទេសជាតិដូចសព្វមួយដង។ ទោះមិនមកជួបភ្ញៀវនៅវិមានរដ្ឋាភិបាល ក៏មានកម្មវិធីជួបភ្ញៀវនៅផ្ទះជាប្រចាំ។ រីឯការពិនិត្យលើឯកសារក្រដាសស្នាមការងារក្រសួងមន្ទីរវិញ គឺមានជារៀងរាល់ថ្ងៃ។ នៅល្ងាចថ្ងៃទី ៤ មេសា នេះខ្ញុំនឹងហូបបាយសាមគ្គីជាមួយបងប្អូនកីឡាករកីឡាការិនីនៅកោះពេជ្រ ដែលធ្វើក្នុង១ឆ្នាំម្តងៗ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសំណាងល្អក្នុងឆ្នាំថ្មីនេះ។ សុំអរគុណដែលបងប្អូនបានជូនពរខ្ញុំនៅក្នុងថ្ងៃ ៤ មេសា នេះ»៕