ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តមិនស្គាល់ម៉ាក ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូ បុករថយន្តមិនស្គាល់ម៉ាកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ខាងលិចផ្លូវចូលរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ប្រហែល៥០ម៉ែត្រ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុង សិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

លោកនាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត សួន នីប៉ូឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ស្រៀន មករា ភេទប្រុសអាយុ ២៦ឆ្នាំ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកអ្នកបើកបររថយន្ត មិនត្រូវបានគេស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនបាត់ ។

លោកថា៖ជនរងគ្រោះអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Y.4629 បើកក្នុងទិសដៅ ពីលិចទៅកើត ពេលដល់ចំណុចខាងលិចផ្លូវចូលរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ប្រហែល៥០ម៉ែត្រ បានបុកជាមួយរថយន្ត ដែលបើកស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះខ្ទាតធ្លាក់ពីលើផ្លូវ ស្លាប់តែម្ដង ចំណែករថយន្ត បានបើករត់គេចខ្លួនបាត់ស្រមោល ។សពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញ បានដឹកយកទៅប្រគល់ជូន ក្រុមគ្រួសារ នៅស្រុលថ្មគោល ខេត្តបាត់ដំបង ចំណែក ម៉ូតូយកមករក្សាទុក នៅការិយាល័យនគរបាល ចរាចរណ៍រងចាំប្រគល់ជូនក្រុមគ្រួសារវិញ ៕ វណ្ណា


ចែករំលែក៖