ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៩:៣០នាទី ថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើដងផ្លូវជាតិលេខ ៥៩ ស្ថិតក្នុងភូមិភ្នុំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនរងគ្រោះឈ្មោះ ឡេង សេងហ៊ួ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ស្លាប់នៅកន្លែងកើតហេតុ ។ ជនរងគ្រោះបើកបរម៉ូតូម៉ាកសង់ឌ្រីម ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B 1554 ធ្វើដំណើរពីត្បួងទៅជើង អ្នករួមដំណើរ ឈ្មោះ នង វ៉ាន់នេ ភេទស្រីអាយុ១៨ ឆ្នាំ រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ករណីខាងលើនេះកម្លាំងជំនាញពុំទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ ដោយមុនពេលកើតហេតុ មានភ្លៀងធ្លាក់ខ្លាំង រីឯអ្នករបួស ក៏មិនអាចបំភ្លឺបាន នៅកន្លែងកើតហេតុ មានឃើញតែម៉ូតូរបស់ជនរងគ្រោះ និងបំណែកបន្សល់ទុកនៅកន្លែងកើតហេតុមានតែបំណែកម៉ូតូជនរងគ្រោះប៉ុណ្ណោះ ។
បច្ចុប្បន្ននេះ ជំនាញនគរបាលនៃអធិការស្រុកសាលាក្រៅ កំពុងស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុពិត ។ ក្នុងករណីគ្រោះចរាចរណ៍នេះ មិនទាន់មានបំភ្លឺពីយុវតីម្នាក់បានទេដោយសារយុវតីនោះ រងរបួសធ្ងន់ធ្ងនសន្លប់ ។
ចំណែកយុវជនរងគ្រោះដែលបានស្លាប់នៅកន្លែងកើតនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកសាលាក្រៅ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត