ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនយុវជនម្នាក់ ក្រោយពីប្រើហិង្សា លើដៃគូ ម្ខាងទៀត

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ និងនាំខ្លួនមកសាកសួរ កាលពីវេលាព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩​ ក្រោយពីប្រើហិង្សា លើយុវជនម្នាក់ទៀត កាលពីយប់ថ្ងៃទី០៨ ខែមេសា នៅក្នុងភូមិព្រៃទា​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ​ ។

យុវជនខាងលើឈ្មោះ ឈុត សិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមវចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមសមត្ថកិច្ច បានឲ្យដឹងថា យុវជនរូបនេះ ត្រូវបានឃាត់ហៅនាំ មកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រួមជាមួយបក្ខពួក២នាក់ ក្នុងរឿងបង្កជម្លោះហិង្សាវាយគ្នា កាលពីយប់ថ្ងៃទី៨ ខែមេសា នៅក្នុងភូមិព្រៃទា ។

នៅចំពោះមុខសមត្ថកិច្ចយុវជនខាងលើបានសារភាពថា ខ្លួនពិតជាធ្លាប់មានរឿងជាមួយជនរងគ្រោះពិតមែន ហើយខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ច្រើនខែឆ្នាំមកហើយ តែពេលនេះផ្អាកបាន៣ខែហើយ ។

ដោយសារអំទ្បុងពេលប្រើ តែងប្រព្រឹត្តរឿងខុសឆ្គង រហូតដល់ម្តាយ លើកដៃសំពះអង្វរ សុំឲ្យឈប់ ទើបរូបគេផ្អាកសិន ដើម្បីយកចិត្តម្តាយ ។

បច្ចុប្បន្នយុវជនខាងលើ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖