ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់នេះ ជាមុខសញ្ញាចាស់ ដែលទើបតែចេញពីគុកកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ក្រោយមក ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៤ រសៀល បានធ្វើសកម្មភាព លួចម៉ូតូគេនៅម្ដុំ ព្រះអង្គចេកព្រះអង្គចម ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក៏ត្រូវចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារម្តងទៀត។
ជនសង្ស័យ ឈ្មោះ ព្រិន ជឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យធ្លាប់លួចម៉ូតូគេកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង២០នាទីល្ងាច ក្នុងបរិវេណ យ៉ហោពូ ស្ថិតនៅក្នុងភូមិ វិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។ ម្ចាស់ម៉ូតូឈ្មោះ ម៉ម ឆាលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ដែលបានបាត់ម៉ូតូ ម៉ាកហុងដា ស្គុបពី ពណ៌ស ស៊េរី ឆ្នាំ២០១៥ លួចរួចយកទៅលក់ នៅខេត្តឧត្តរមានជ័យ លក់ក្នុងតម្លៃ ២០០ដុល្លារ។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតមែន បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូន ទៅ តុលាការចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី