ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូនៅក្នុងស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ខូចខាតម៉ូតូ១គ្រឿង រថយន្ត១គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង២៤នាទី ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌លឿង ស្លាកលេខគ្មាន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ។

ចំណែក ម៉ូតូម៉ាក ហុងដា NSX (ត្រូវភ្លើងឆេះ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព) ។

មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្ត បើកបរមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូល វត្ថុតាងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ។

ចំណែកសពអ្នកបើកបរម៉ូតូយកទៅតម្កល់ទុកនៅវត្តចំបក់កញ្ញា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ ៕ ប៊ុនរិទ្ធី


ចែករំលែក៖