ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិ រន្ទះបាញ់សត្វគោ ងប់៥ក្បាល នៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ ភ្លៀងលាយខ្យល់កន្ត្រាក់ បង្កឲ្យមានរន្ទះបាញ់មួយលើក បណ្តាលឲ្យងាប់គោចំនួន០៥ក្បាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៤៥នាទី ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា គ.ស ២០១៩ ស្ថិតនៅចំណុចវាល ភូមិស្អាង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ម្ចាស់ឈ្មោះ ជិន ផៃ ភេទប្រុស អាយុ៥១ឆ្នាំ និងឈ្មោះ ជិន ផាន ភេទប្រុស អាយុ៥៣ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះសួរនាំម្ចាស់សត្វគោ និោងធ្វើកំណត់ហេតុ រាយការណ៍ទៅថ្នាក់លើ និងប្រគល់សត្វទាំងនោះឲ្យម្ចាស់ ចាត់ចែង ៕ ប៊ុនរិទ្ធី


ចែករំលែក៖