ព័ត៌មានទាន់ហេតុការណ៍៖

លោក គាត ហ៊ុល ត្រូវបានរាជរដ្ឋាភិបាល សម្រេចតែងតាំងជាអភិបាលក្រុងប៉ោយប៉ែត ជំនួស លោក សាន ស៊ានហូដែលត្រូវចូលនិវត្តន៍

ចែករំលែក៖

ប៉ោយប៉ែត ៖ នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលក្រុង ប៉ោយប៉ែត បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតថ្មី ។

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក សួន បវរ អភិបាលនៃគណៈខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការ ជុំវិញក្រុង ព្រមទាំងអាជីវរក ។

សូមជូនពរលោកអភិបាលក្រុងថ្មី សុខភាពល្អ ជោគជ័យ និងដឹកនាំក្រុងប៉ោយប៉ែតអោយកាន់តែរីកចម្រើនទៅមុខទៀត ៕ សសម


ចែករំលែក៖