ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធ១គូឌុបគ្នាដើរលេង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកនឹងរថយន្ត ក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យប្ដីប្រពន្ធ១គូស្លាប់ និង ខូចខាតម៉ូតូ០១គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤៨នាទី ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧១ ភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ ។

សមត្ថកិច្ចបានឥឲ្យដឹងថា ម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BI.7015 (ទិសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះ សុន សំបាន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិអូរដារ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ) (ពាក់មួកសុវត្ថិភាព) មុខរបរកម្មករមកពីប្រទេសកូរ៉េ បានឌុបប្រពន្ធឈ្មោះ នាង. ខី អាយុ៥៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព) មុខរបរកម្មករមកពីប្រទេសកូរ៉េ ។

ចំណែក រថយន្តម៉ាកLexus Rx300 ពណ៌ទឹសមាស ស្លាកលេខបន្ទាយមានជ័យ 2B.9977(ទិសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកនូវស្លាកលេខជ្រុះជាប់ជាមួយម៉ូតូ) ។

មូលហេតុ អ្នកបើកបរម៉ូតូ បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុករថយន្តដែលកំពុងចរាចរណ៍ក្នុងកន្លងផ្លូវផ្ទុយទិសដៅគ្នា ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖