ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់បុរសម្នាក់ និងក្មេងស្រី រងរបួសដោយសារសត្វឆ្មាខាំ ២ករណីផ្សេងគ្នា នៅក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកភូមិ និងប្រជាពលរដ្ឋ ខណៈដែលមានបុរសម្នាក់បានស្លាប់ បន្ទាប់ពីត្រូវសត្វឆ្មាខាំមួយអាទិត្យ ស្ថិតនៅភូមិត្រពាំងស្គន់ថ្មី ឃុំ ត្រពាំងស្តៅ ស្រុក រមាសហែក ខេត្ត ស្វាយរៀង ។

យោងតាមស្ត្រីឈ្មោះហែម ស៊ីនួន អាយុ៣៦ឆ្នាំ មុខរបរកសិកររស់នៅភូមិ ត្រពំាងស្គន់ថ្មី ឃុំ ត្រពំាងស្តៅ ស្រុក រមាសហែក ខេត្តស្វាយរៀងបានឲ្យដឹងថា ប្ដីគាត់ដែលស្លាប់មានឈ្មោះ ពៅ មល់ អាយុ៣២ឆ្នាំ រស់ក្នុងភូមិ ឃុំ ជាមួយគ្នា ។

អ្នកស្រីបន្តថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៩ ប្តីគាត់ទំនេរពីការងារ ក៏ឆ្លៀតទៅលេងផ្ទះម្ដាយ ដើម្បីសួរសុខទុក្ខនឹករលឹកប្រមាណជាមួយម៉ោងក្រោយមក ក៏ត្រូវបានសត្វឆ្មាមួយក្បាលហក់មកខាំចំដៃស្រែកអូយ ទើបធ្វើឲ្យលឹសំឡេងដល់ម្ដាយបងប្អូន និងប្រញាប់ប្រញាលដេញសត្វឆ្មា និងប្រាប់ឲ្យកូនប្រុសទៅមន្ទីរពេទ្យដើម្បីចាក់ថ្នាំ ។

ប្រភពបន្តថា ក្រោយពីត្រូវសត្វឆ្មាខាំប្ដីគាត់មិនព្រមទៅជួបពេទ្យទេ ទោះបីជា មានបងប្អូនជួយចេញថ្លៃសេវាព្យាបាល ប៉ុន្តែ គាត់នៅតែពុំព្រមទៅជួបគ្រួពេទ្យដដែលដោយនិយាយថា វាមិនអីទេ ។

លុះនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ប្ដីគាត់ក៏មានអការក្ដៅខ្លាំង រវើរវាយទើបនៅព្រឹកថ្ងៃកើតហេតុថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បញ្ជូនមកមន្ទីរពេទ្យ ស្រាប់តែជំងឺធ្វើទុក្ខខ្លាំងក៏បានស្លាប់វេលាម៉ោង៧ព្រឹក បង្កការភ្ញាក់ផ្អើលតែម្ដង ។

ដោយឡែក មានករណីក្មេងស្រីម្នាក់ទៀតក៏ ត្រូវបានសត្វឆ្មាខាំដែរ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំា២០១៩ ត្រពំាងឈ្នាង ឃុំត្រពំាងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

លោក ស៊ូ មុ៉ល អភិបាលរងស្រុករមាសហែក បានឲ្យអ្នកសារព័ត៌មានដឹងថា ពិតជាមានករណីឆ្មាខំាពិតប្រាកដមែន ។

ដោយក្មេងស្រីរងគ្រោះមាន ឈ្មោះ សំ រស្មី អាយុ១៣ឆ្នាំ រស់នៅភូមិត្រពំាងឈ្នាង ឃុំត្រពំាងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ប៉ុន្តែករណីខាងលើនេះត្រូវ បានឲ្យអាណាព្យាបាលយកទៅពេទ្យជាបន្ទាន់ ដើម្បីទប់ស្កាត់ និងចាក់ថ្នាំបង្ការ ហើយដែរ ៕ យឹម សុថាន


ចែករំលែក៖