ព័ត៌មានទាន់ហេតុការណ៍៖

ឡានអត់ភ្នែក ឬមនុស្សអត់ភ្នែក! រថយន្ដមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ បើកបោះពួយលឿនដូចហោះ ទៅបុកវិមានឯករាជ្យ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពលរដ្នថា មានតែមនុស្សអត់ភ្នែកទេ ដែលបើកឡានទៅបុកវិមានឯករាជ្យបែបនេះ ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ធ្វើឲ្យមហាជនហួសចិត្ត ដែលមិនអាចបរិយាយបាន ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្ត១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-០៥០៤ បានបើកល្បឿនយ៉ាងលឿនដូចហោះ បោះពួយទៅបុកវិមានឯករាជ្យ រង្វង់មូល មុខសណ្ឋាគារអរុណរះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់មក តៃកុងនោះ បានចុះដើរចេញទៅបាត់ ដោយពុំស្គាល់អត្តសញ្ញាណឡើយ ។

មតិពលរដ្នខ្លះថ្លែងថា អាងឡាន ខេមរភូមិន្ទ បើកគ្មានជំពាក់អ្នកណា ថ្នាក់ដឹកនាំខេត្តខិតខំ កសាងរាប់ឆ្នាំ រកពេលសម្រាកគ្មាន មិនបានជួយថែរក្សា បែរទៅខិតខំបំផ្លាញទៅវិញ ។ តាមសង្កេត ឡានខេមរភូមិន្ទមួយចំនួនច្រើន តែប្រើដើម្បីផលប្រយោជន៍ឯកជន បើកគ្មានគោរពច្បាប់ចរាចរណ៍អ្វីទេ? សូមអាជ្ញាធរគួរតែរឹតបន្តឹង ករណីនេះមិនគួរយោគយល់សោះឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖