ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនករណីលួចយកម៉ូតូកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០០ និង៣០នាទី នៅចំណុចផ្ទះជួលលេខ៦២១ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ ។

ជនសង្ស័យមានឈ្មោះ សាយ រស្មី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទំនប់ទុក ខណ្ឌុមានជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ិល សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះផ្ទះជួលលេខ៦២១ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ ។

សម្ភារបាត់បង់ ៖ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-4206 ជនរងគ្រោះ ។ សម្ភារបន្សល់ទុក ៖ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1V-3252 របស់ជនសង្ស័យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រដល់ចណុចកើតហេតុខាងលើ បានឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងល្បាតយើងបានឃាត់ជនសង្ស័យឲ្យឈប់សាសួរ រួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ ម៉ាប់ បានធ្វើសកម្មភាពឆ្កិះសោបន្ទប់របស់ជនរងគ្រោះ លួចយកម៉ូតូ ម៉ាកនិច០១គ្រឿង ដោយឈ្មោះម៉ាប់ ជាអ្នកជិះម៉ូតូទៅមុនបាត់ បន្ទាប់មកសមត្ថិកិច្ចយើងបាននាំខ្លួនជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីតែម្តង ។

បច្ចប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា


ចែករំលែក៖