ខេត្តព្រះសីហនុ៖ នគរបាលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកក្រុមគ្រួសារសព ជនរងគ្រោះ ឈ្មោះ កង ចន្ថា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ ជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធំនិងម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ វេលាម៉ោង ០៧:០០នាទីព្រឹក លើផ្លូវជាតិលេខ៤ ត្រង់ចំណុច ជិតរោងចក្រញ៉ូវស្តារ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បច្ចុប្បន្នសាកសពជនរងគ្រោះ បានយកទៅតំកល់ទុកនៅវត្តក្រោម ។
តាមការអះអាងពីនគរបាលឲ្យដឹងថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានទុករថយន្តចោលហើយរត់គេច សមត្ថកិច្ចកំពុងបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ