ខេត្តឧត្តរមានជ័យ ៖ ព្រះសង្ឃ០១អង្គ ដួលធ្លាក់ទឹក លង់ សុគត កាលពីចន្លោះពីម៉ោង៤ដល់ម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅក្នុងវត្តគោកឪឡោក ស្ថិតនៅក្នុងភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្រោយពីសមត្ថកិច្ចទទួលព័ត៌មានភ្លាមៗ កម្លាំងផ្នែកយុត្តិធម៌ ដឹកនាំដោយ លោក ស៊ឹម វណ្ណៈ ឋានៈ អធិការរងស្រុកបន្ទាយអំពិល បានចុះទៅពិនិត្យ ក្រោយពីពិនិត្យរួចមកបានឲ្យដឹងថា ជនរងគ្រោះពិតជាដួលធ្លាក់ទឹកលង់ស្លាប់ពិតប្រាកដមែន។
លោកអធិការរងស្រុកបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ រីម ព្រើយ ភេទប្រុស អាយុ៧៩ឆ្នាំ ជាព្រះសង្ឃ មានជំងឺលើសឈាម។
បច្ចុប្បន្ន សាកសពព្រះសង្ឃ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យគណៈកម្មាធិការ និងអាចារ្យវត្តធ្វើបុណ្យតាមប្រពៃណី៕ ប៉ែន នួន