ភ្នំពេញ៖ ជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភ ក្មេងស្រីអាយុ១១ឆ្នាំ ចំនួន២ដង ប៉ុន្តែសម្រេចតែម្តង ក្រោយមកត្រូវម្តាយក្មេងស្រីដឹង ដាក់ពាក្យបណ្តឹងប្តឹងសមត្ថកិច្ច ប៉ុស្តិ៍ស្រះចកឲ្យធ្វើការឃាត់ខ្លួន យកទៅសួរនាំ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៧៥នៅ ចំណុចផ្ទះលេខ៤៧ E០z ស្ថិតនៅក្នុងភូមិ៩សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យមានឈ្មោះ ថន វិចិត្រ ហៅចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរលក់ទាអាំង ស្នាក់នៅបន្ទប់ជួលជួលផ្ទះលេខ47E០zស្ថិតនៅក្នុងភូមិ៩សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានឲ្យដឹងថា មុន ពេលកើតហេតុជនល្មើសជន សង្ស័យរងគ្រោះតែងតែទៅជួយ លក់នំបុ័ងជាមួយម្តាយរាល់ថ្ងៃ នៅជិតគ្នាជាមួយជនល្មើសនៅម្តុំទួលសង្កែ ខណៈ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៩យប់ ជនល្មើសបានដឹកក្មេងស្រីរងគ្រោះដើរលេងរួចក៏ជិះទៅបន្ទប់ជួលខ្លួនហើយចាប់ក្មេងស្រីរងគ្រោះរំលោភបានសម្រេចមួយដង ហើយក៏ម្តាយក្មេងស្រីរងគ្រោះ គាត់ដឹងក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះ ទទួលពាក្យបណ្តឹងដោយមាន បញ្ជាពីអធិនគរបាលខ័ណ្ឌដូន ពេញបញ្ជាផ្ទាល់ឲ្យចុះទៅ ស្រាវជ្រាវវែកមុខចាប់ជនសង្ស័យបានភ្លាមៗនៅចំណុចកើតហេតុខាងលើយកមកសួរនាំក្រោយ មកក៏ជនល្មើសក៏បានឆ្លើយសារ ភាពប្រាប់ដោយផ្ទាល់មាត់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីរងគ្រោះ ពិតមែន ។
ក្រោយពេលកើតហេតុជនល្មើស ត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕ ធឿនព្រែកជ័យ