ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង លោក សុខ សម្បត្ដិ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ បានចូលរួមជួប សំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌព្រែកព្នៅ ទាំងអស់ដែលជាអង្គរ បោះឆ្នោតក្រុមប្រឹក្សារាជធានីភ្នំពេញ និងខណ្ឌ ត្រៀមលក្ខណៈ ជាមុន ទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានីភ្នំពេញ ខណ្ឌ ដែល និងប្រព្រឹត្តទៅនៅខែក្រោយនេះ ។
ការលើកឡើងបែបនេះរបស់លោកសុខ សម្បត្តិបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ជាអង្គរ បោះឆ្នោតក្រុមប្រឹក្សារាជធានីភ្នំពេញ ខណ្ឌអាណត្តិទី៣ កាលពី ព្រឹកថ្ងៃសៅរ៍ ទី២៧ មេសាឆ្នាំ២០១៩នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រៃព្នៅ ក្រោមអធិបតីភាព លោកឃួង ស្រេង សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ។
លោកសុខ សម្បត្តិ បានមានប្រសាសន៍បញ្ជាក់ទៅក្រុមប្រឹក្សាសង្កាត់ទាំងអស់ថា ក្នុងនាមជា អង្កបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌ ការគូសសន្លឹកឆ្នោត ត្រូវពិនិត្យឲ្យបានច្បាស់លាស់ទៅលើគណបក្សនីមួយៗដោយសារតែមានគណបក្សមួយនោះមាន ឈ្មោះស្រដៀង និងគណបក្សប្រជាជនកម្ពុជាដែរ ។
ក្រៅពីការលើកឡើងខាងលើលោកសុខ សម្បត្ដិក៏បានលើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយលោកបញ្ជាក់ថា ក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប៉ុន្មានថ្ងៃកន្លងមកនេះឃើញថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅមានបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ គ្មានចោរ គាស់ផ្ទះចោរលួចចោរប្លន់ ។ ការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរនេះ គឺដោយសារតែអាជ្ញាធរសង្កាត់ ខណ្ឌ បង្កើតកម្លាំងល្បាត ពួនស្ទាក់នៅតាមទីកន្លែងស្មុគស្មាញមួយចំនួននៅក្នុងមូលដ្ឋាន៕ សំរិត