ប៉ោយប៉ែត៖ បុរសជនជាតិថៃម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងអូរព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ។
ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូល ទៅប្រទេសថៃ ក៏បានប្រទះឃើញ មនុស្ស(ស្លាប់) ផ្កាប់មុខ នៅក្នុងប្រឡាយអូរ ព្រំដែនកម្ពុជា-ថៃ ស្ថិតភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពថា មនុស្សប្រុសដែល ស្លាប់ នេះ នៅមិនទាន់ដឹងពីមូលហេតុទេ ហើយបើតាមសមត្ថកិច្ច និងលោក នួន នីគីដា ដែលជាពេទ្យកោសល្យវិច័យ បឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ បុរសដែលស្លាប់នេះ ជាជនជាតិថៃ អាយុ ប្រហែលជាង៥០ឆ្នាំ មានឈ្មោះ សូឆាត ផានទ្រី រស់នៅប្រទេសថៃ បានមកកម្ពុជា ជាយូរមកហើយ ។
ក្នុងការចូលរួមពិនិត្យសាកសពផងដែរ មានគណៈកម្មការចម្រុះ រួមនឹងសមត្ថកិច្ច គ្រប់ស្ថាប័ន កម្ពុជា និង ថៃ មានការចូលរួម និង ធ្វើកិច្ចប្រគល់សព ទៅខាងភាគីថៃ រកសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕ វណ្ណា