នៅថ្ងៃនេះ ក្រុមហ៊ុន Royal Group មានមោទនភាពក្នុងការបង្ហាញគម្រោងអភិវឌ្ឍចម្រុះ ដ៏សំខាន់នៅក្នុងតំបន់ទួលគោក ជាមួយនឹងដៃគូសហការ អភិវឌ្ឍអចលនទ្រព្យ Hong Lai Huat ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។
ជាមួយនឹងទំហំនៃការអភិវឌ្ឍន៍ចំនួន ១០០,000 ម៉ែតការ៉េ គម្រោងអភិវឌ្ឍនេះនឹងបង្កើតឱកាសដល់ប្រជាជនទាំងការសាងសង់លំនៅដ្ឋាន និងឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារ និងទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀតនៅចំណុចកណ្តាលនៃទីក្រុងដ៏រីកចម្រើនមួយនេះ។
ប្រភេទផ្ទះអាផាតមិនចំនួន 851ខ្នង និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបានចំនួន 50ខ្នង នឹងត្រូវបានសាងសង់លើដីអភិវឌ្ឍន៍ដែលនឹងមានឈ្មោះថា រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum)។
ហាងលក់ទំនិញដែលស្ថិតលើផ្លូវក្នុងបុរី នឹងមានភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា បទពិសោធន៍ធ្វើពាណិជ្ជកម្មលើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវទំនិញថ្មីចម្រុះជាច្រើនប្រភេទរួមមានភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម។ល។
សំណង់អគារលំនៅដ្ឋាន និងស្តង់លក់ទំនិញនេះ នឹងត្រូវបានចាប់ផ្តើមដាក់លក់នៅខែ មិថុនា ឆ្នាំនេះ ជាមួយនឹងការសាងសង់ដែលរំពឹងថានឹងត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំកន្លះ។
អ្នកឧកញ្ញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោក Dato Dr Johnny Ong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group គ្រុប បានចូលរួមក្នុងកម្មពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃនេះ។
លោក Mark Hanna នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Royal Group បាននិយាយថា ការអភិវឌ្ឍនេះមានសារៈសំខាន់ប្រកបដោយភាពរីកចម្រើនក្នុងតំបន់ទួលគោក ដែលជាតំបន់ដ៏សម្បូរបែបមួយនៅចំណុចកណ្តាលទីក្រុង។
លោក Hanna បានបន្ថែមថា៖ «ពួកយើងជឿជាក់ថា ការអភិវឌ្ឍនេះនឹងផ្តល់នូវភាពទំនើប ទាក់ទាញក្នុងការររស់នៅដល់ក្រុមគ្រួសារ និងបរិយាកាសធ្វើការងារ សម្រាប់អាជីវកម្មធុនតូច និងមធ្យម ដ៏មានសក្តានុពលជាមួយនឹងការិយាល័យការងារដ៍ទំនើប»។
ការអភិវឌ្ឍនេះ ក៏នឹងផ្តល់នូវជម្រើសក្នុងការទិញទំនិញដ៏ច្រើន និងកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ រួមបញ្ចូលទាំងហាងទំនិញក្នុងបុរី ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ជាដើម។
ការអភិវឌ្ឍនេះ គឺជាគម្រោងចុងក្រោយមួយរបស់ក្រុមហ៊ុន Royal Group រួមបញ្ចូលទាំងសហគមន៍ Northbridge Communities អាគារខុនដូNorth Park Condominium និងសាលាអន្តរជាតិ Southbridge International School ៕
អំពីក្រុមហ៊ុន Royal Group៖
ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនវិនិយោគទុន និងអភិវឌ្ឍន៍លំដាប់កំពូលរបស់ប្រទេសកម្ពុជា ដែលរួមបញ្ចូលគ្នាប្រមាណ 30ក្រុមហ៊ុនមកពីផលប័ត្រផ្សេងៗគ្នា។
ដោយត្រូវបានស្ថាបនាឡើងជាក្រុមហ៊ុនវិនិយោគប្រកបដោយយុទ្ធសាស្ត្រ ក្រុមហ៊ុននេះនៅតែបន្តរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមឧស្សាហកម្មដ៏ធំលើវិស័យ រួមមានទូរគមនាគមន៍ ដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ អភិវឌ្ឍន៍អចលនទ្រព្យ ពាណិជ្ជកម្ម និងកសិកម្ម។
ក្រុមហ៊ុន Royal Group គឺជាច្រកចេញចូលយុទ្ធសាស្ត្រនៃការវិនិយោគសម្រាប់ប្រទេសកម្ពុជា។ តាមរយៈបទពិសោធន៍នៃការធ្វើការសហការជាដៃគូដ៏ជោគជ័យជាមួយនឹងវិនិយោគិនមកពីវិស័យផ្សេងៗគ្នាក្នុងឧស្សាហកម្ម ក្រុមហ៊ុន Royal Group បានផ្តល់ជូននូវការវិនិយោគដ៏មានសក្តានុពល ជាមួយនឹងសេដ្ឋកិច្ចទីផ្សារសេរីដំបូងគេនៅក្នុងតំបន់មេគង្គនៃទ្វីបអាស៊ី។ យើងស្វាគមន៍សម្រាប់ការពិភាក្សាអំពីតម្រូវការវិនិយោគរបស់អ្នក។
ក្រុមហ៊ុន Royal Group បន្តពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងវិស័យឧស្សាហកម្ម និងតែងតែស្វែងរកឱកាសថ្មីក្នុងការពង្រីក និងលើកកម្ពស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
អំពីក្រុមហ៊ុន Hong Lai Huat Group៖
ក្រុមហ៊ុន Hong Lai Huat Group Limited គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីល្បាញដែលមានភាពជោគជ័យជាង 31ឆ្នាំ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1988 និងបានបញ្ចប់គម្រោងសាងសង់លំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងឧស្សាហកម្មជាច្រើននៅទូទាំងប្រទេសសិង្ហបុរី។
នៅក្នុងឆ្នាំ 2008 ក្រុមហ៊ុននេះបានបញ្ចូលខ្លួនទៅក្នុងវិស័យកសិកម្ម ដែលផ្តោតលើការដាំដុះដំឡូងមីនៅលើផ្ទៃដីទំហំ មួយម៉ឺនហិចតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា និងបានផលិតម្សៅពី ម្សៅដំឡូងមីnative tapioca សម្រាប់ម្ហូបអាហារ និងឧស្សាហកម្មនៅទ្វីបអឺរ៉ុបនិងអាស៊ីអាគ្នេយ៍។
នៅក្នុងឆ្នាំ 2016 ក្រុមហ៊ុននេះបានបើកដំណើរការគម្រោង D’Seaview ជាគម្រោងអភិវឌ្ឍន៍ដំបូងគេដែលទទួលបានកម្មសិទ្ធិប្រើប្រាស់នៅកម្ពុជា ដែលនឹងត្រូវអភិវឌ្ឍនៅខេត្តព្រះសីហនុ។ គម្រោងនេះបានសាងសង់លំនៅដ្ឋានចំនួន 737ខ្នង និងស្តង់លក់ទំនិញចំនួន 67ខ្នង ។
ក្នុងឆ្នាំ 2019 ក្រុមហ៊ុន នឹងចាប់ផ្តើមបើកដំណើរការគម្រោង Royal Platinum ដែលជាការអភិវឌ្ឍចម្រុះលើកទីពីររបស់ខ្លួនបន្ទាប់ពីភាពជោគជ័យនៃគម្រោង D’Seaview ។ Royal Platinum នឹងត្រូវបានអភិវឌ្ឍនៅតំបន់ទួលគោក ជាមួយនឹងលំនៅដ្ឋាន និងស្តង់លក់ទំនិញចំនួន 800។ ក្រុមហ៊ុន Hong Lai Huat Group Limited ត្រូវបានចុះបញ្ជីជា គណៈកម្មាធិកានៃផ្សារភាគហ៊ុនសិង្ហបុរី នៅពីថ្ងៃទី 21 ខែមិថុនាឆ្នាំ 2000។