ប៉ោយ៉បែត៖ បន្ទាប់ពីមានការផ្លាស់ប្ដូរមុខតំណែងអភិបាលក្រុងប៉ោយប៉ែតថ្មីៗកន្លងមកនេះ រង្វង់មូលច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ដែលជាស្នាដៃរបស់អភិបាលក្រុងចាស់ គឺលោក សាន ស៊ានហូ នោះ តែពេលនេះ ត្រូវផ្អាកការសាងសង់អស់រយៈពេលជិត២ខែ កន្លងមកហើយ ដោយមានការហ៊ុំព័ទ្ធរបងសង្កសីទៀតផង ។
ប្រភពថា រង្វង់មូលដែលជាស្នាដៃអភិបាលក្រុងចាស់លោក សាន ស៊ានហូ នេះកាលពីលោកនៅកាន់តំណែង លោកសន្យាថាធ្វើឲ្យរង្វង់មូលមួយនេះ ឲ្យក្លាយជារង្វង់មូលឋានសួគ៌ ប្រវត្តិសាស្ត្រ និងរៀបចំសោភណ្ឌភាពល្អត្រកាល មានកម្ពស់បីថ្នាក់ រំលេចដោយប្រាសាទកំពូលបី ។
ក្នុងគម្រោងចំណាយនៃការសាងសង់រង្វង់មូល ដែលមានរួបប្រាសាទកំពូលបី ពីលើនោះ អស់ទឹកប្រាក់ប្រហែល១លានដុល្លារ ។ នេះតាមការបញ្ជាក់ពីលោកអភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូ នាពេលថ្មីៗនេះ ។
លោកបន្ថែមថា នៅអំឡុងខែមីនា ឆ្នាំ២០១៩នេះ ចាប់ផ្ដើមស្ទូចប្រាសាទកំពូល៣ ដាក់លើឃឿនរង្វង់មូលដើម្បីឲ្យជាងធ្វើបណ្ដើរៗ ប៉ុន្តែនៅប៉ែកខាងជើង វាតូចមែន តែជាងកំពុងតែបន្តចាក់សសរឡើងឲ្យទាន់ប៉ែកខាងត្បូង និងចាក់ប្លង់សេ ។ រង្វង់មូលដែលមានរួបប្រាសាទក្រោយពីកសាងរួចមានកម្ពស់៣ជាន់ នៅប៉ែកខាងក្នុងធំទូលាយមាន ទំហំអង្កត់ផ្ចិត៤១ម៉ែត្រ ទុកទីតាំងនោះ លក់វត្ថុអនុសាវរីយ៍ជូនភ្ញៀវទេសចរណ៍ ។
ក្រោយពីការសាងសង់រួច នៅចំណុចចិញ្ចើមផ្លូវសងខាង ត្រូងកសាងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ព្រោះច្រកនេះ ជាច្រកទ្វារព្រំដែនអន្តរជាតិ ដ៏សំខាន់ គឺជាច្រកទ្វារឋានសួគ៌ ប៉ោយប៉ែត ដោយរំលេចចេញនូវចុងឆ្នាំ២០១៩ខាងមុខ ។
លោកបញ្ជាក់បន្ថែមថា កាចំណាយថវិកាច្រើនសន្ធឹកសន្ធាប់នេះ ដោយសារតែនៅកំផែងប្រាសាទកំពូល៣រង្វង់ នៃជញ្ជាំង និងមានការបិទឈ្មោះ ចំនួនខេត្ត២៥រាជធានី ខេត្ត ក្រុង លំអរដោយរួបប្រាសាទអង្គរធំ / អង្គរតូច / ប្រាសាទបន្ទាយស្រី / ប្រាសាទព្រះវិហារ/ និងប្រាសាទផ្សេងៗ គឺយកថ្មភក់ មកពីខេត្តព្រះវិហារហើយ លើថ្មភក់នោះ និងជួលជាងមកឆ្លាក់ធ្វើជាប្រាង្គប្រាសាទខាងលើ និងទុកជាប្រវត្តនៃប្រាសាទទាំងអស់ ដើម្បីទុកជាទីសក្ការជាតិរបស់យើង ។ ប៉ុន្តែអ្វីដែលរំពឹងទុក របស់ពលរដ្ឋ និងអាជីវករ ជាម្ចាស់ជំនួយនោះ ត្រូវបានផ្អាកការសាងសង់ចាប់ពីចូលឆ្នាំរហូតមកពេលនេះ ។
ប្រភពបង្ហើបថា រង្វង់មូលជាស្នាដៃអភិបាលក្រុងចាស់នោះគឺធំពេកចង្អៀតខុសបច្ចេកទេស គ្រោង និងវាយកម្ទេចចោល ព្រោះថាលោកអភិបាលសាងសង់រង្វង់មូលនេះ មិនបានជម្រាបដល់ថ្នាក់លើ ប៉ុន្តែមតិមួយចំនួនទៀតបង្ហើបថារង្វង់មូលនេះសំល្មមទៅ និងច្រកទ្វារអន្តជាតិ ព្រោះថា នៅពេលខាងមុខរថយន្តដឹកទំនិញធុនធំ នឹងមកផ្លាស់ប្ដូរមុខទំនិញនៅច្រកទ្វារអន្តជាតិស្ទឹងបត់ មតិខាងលើនោះ ធ្វើឲ្យពលរដ្ឋមានការសោកស្ដាយ និងចង់ឲ្យលោកអភិបាលថ្មី បន្តសាងសង់ដើម្បីសម្រេចគោលដៅ លេចជារួបរាងរង្វង់មូល ព្រោះថា បើវាយកម្ទេចចោល និងមានការសោកស្ដាយ ព្រោះការចំណាយថវិកា ជារបស់សប្បុរសជន ម្យ៉ាងទៀតសួរថា តើប្រាសាទកំពូលបី ដែលកាត់ផ្ដាច់ពីគល់ស្ពានមិត្តភាពកម្ពុជា-ថៃ យកទៅដាក់ទីណាវិញ? ។
ជុំវិញករណីនេះ លោកអភិបាលកាន់តំណែងថ្មី គាត ហ៊ុល អ្នកសារព័ត៌មាន ពុំទាន់មានការបកស្រាយបាននោះទេ ពេលទូរស័ព្ទចូល លោកបញ្ជាក់ថា លោកជាប់រវល់ ៕ វណ្ណា