ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះអធិការកិច្ចហត្ថពលករបរទេស នៃនាយកដ្ឋានជនបរទេស បានចុះត្រួតពិនិត្យគោលដៅអ្នកវិនិយោគឯកជនចំនួន១០កន្លែង ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃពុធទី ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក​ ព.ស២៥៦២ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងក្រុមចម្រុះអធិការកិច្ចហត្ថពលករបរទេស នៃនាយកដ្ឋានជនបរទេសមានចំនួន៤ក្រុម បានចុះត្រួតពិនិត្យគោលដៅអ្នកវិនិយោគឯកជនចំនួន១០កន្លែង ក្នុងរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យគោលដៅចំនួន១០កន្លែងខាងលើនេះមាន ៖

-រោងចក្រ SIGMATEXTILES កាត់ដេរ (ខណ្ឌពោធិ៍សែនជ័យ១)

-ឃ្លាំង YOSHIDAឃ្លាំង (ខណ្ឌពោធិ៍សែនជ័យ១)

-រោងចក្រសាន់តិចភីធីអ៊ីកាត់ដេរ (ខណ្ឌទួលគោក)

-ក្រុមហ៊ុន NAGAWORLD កាស៊ីណូ (ខណ្ឌចម្ការមន)

-រោងចក្រ BEANTYSILD កាត់ដេរ (ខណ្ឌសែនសុខ)

-រោងចក្រ TRAYAPPARELកាត់ដេរ (ខណ្ឌសែនសុខ)

-ភោជនីយដ្ឋានព្យុងយ៉ាងអ៊ុនហាស៊ូភោជនីយដ្ឋាន (ខណ្ឌទួលគោក)

-ធនាគារ TBBធនាគារ (ខណ្ឌទួលគោក)

-រោងចក្រឌីឡាក់ស៍ INTERNATIONALផលិតកាបូប (ខណ្ឌពោធិ៍សែនជ័យ១)

-សាលាមេជីង INTERNATIONAL អប់រំ (ខណ្ឌទួលគោក)។

យោងតាមរាយបាការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជាលទ្ធនៃការត្រួតពិនិត្យគោលដៅទាំងនេះ បានប្រើប្រាស់ពលករខ្មែរសរុបចំនួន ២៤៦០៨នាក់ (ស្រី១៧៧៤៦នាក់) ប្រើប្រាស់ពលករបរទេសសរុបចំនួន ៨៥៧នាក់ (ស្រី៣៤៧នាក់)។

ប្រើប្រាស់ទិដ្ឋាការ Eចំនួន៨៥៧ មាន៣៤ សញ្ជាតិរួមមាន៖កាណាដា ស្រី០១នាក់, កូរ៉េស្រី០៣នាក់, ចិន២៦១នាក់ (ស្រី១១២នាក់) , តៃវ៉ាន់០២នាក់ (ស្រី០១នាក់) , ថៃ៣៤នាក់ (ស្រី១៨នាក់) តួកគី០២នាក់, នីហ្សេរីយ៉ា០២នាក់, នេប៉ាល១៣នាក់ (ស្រី០៥នាក់), ប៉ទុយហ្កាល់០២នាក់ (ស្រី០១នាក់), ប៉ូឡូញ០១នាក់, ប៊ែលហ្សិក០១នាក់, បារាំង០៣នាក់ (ស្រី០១នាក់), ម៉ាឡេស៊ី២១៦នាក់ (ស្រី៨៦នាក់), មីយ៉ាន់ម៉ា០៣នាក់ (ស្រី០១នាក់), រុស្សី០៣នាក់ (ស្រី០២នាក់), រ៉ូម៉ានី០៤នាក់, វៀតណាម២១នាក់ (ស្រី១០នាក់), សឹង្ហបុរី១៤នាក់, ស្រី០២នាក់, សីរីណាម៉េ០១នាក់, ហុងគ្រី០១នាក់, ហូឡង់០១នាក់, ហ្គាណា០១នាក់, ហ្វីលីពីន១៨៣នាក់ (ស្រី៧៨នាក់), អង់គ្លេស០៥នាក់ (ស្រី០១នាក់), ឥណ្ឌា១២នាក់ (ស្រី០១នាក់), ឥណ្ឌូនេស៊ី២៤នាក់ (ស្រី០៩នាក់), អ៊ីវ័រី០១នាក់, អ៊ុយកាន់ដា០១នាក់, អាមេរិក០៧នាក់, អាហ្រិ្វកខាងត្បូង០២នាក់ (ស្រី០១នាក់), អាល្លឺម៉ង់០១នាក់, អូស្ត្រាលី០៤នាក់, អេស្ប៉ាញ០២នាក់, កូរ៉េខាងជើង១៨នាក់ (ស្រី១៦នាក់)។

មានសៀវភៅការងារ និងប័ណ្ណការងារចំនួន៨៣៩នាក់ និងគ្មានប័ណ្ណការងារចំនួន១៨នាក់ ជនជាតិកូរ៉េខាងជើង (ខណ្ឌទួលគោក) ៕ស តារា


ចែករំលែក៖