ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយឡំផ្គរន្ទះបណ្ដាលឲ្យសត្វពាហនៈរបស់ប្រជាពលរដ្ឋទូទាំងខេត្ដកណ្ដាល ត្រូវរន្ទះបាញ់ងាប់សរុប៥ក្បាល

ចែករំលែក៖

ខេត្តកណ្ដាល៖ គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយផ្គររន្ទះ បណ្ដាលឲ្យសត្វពាហនៈ(គោ) របស់ប្រជាពលទូទាំងខេត្ដកណ្ដាល ត្រូវរន្ទះបាញ់ងាប់ចំនួន៥ក្បាល កាលពីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកកោះធំ និងស្រុកលើកដែក ខេត្ដកណ្ដាល ។

យោងតាមរបាយការណ៍របស់មន្រ្ដីនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា សត្វពាហនៈដែលត្រូវរន្ទះបាញ់ងាប់មានចំនួន២ស្រុក ក្នុងនោះ៖ ស្រុកកោះធំ សត្វពាហនៈងាប់ចំនួន៣ក្បាល ជារបស់ឈ្មោះ ជាន យាន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល និងស្រុកលើកដែកមានសត្វពាហនៈងាប់ចំនួន២ក្បាល ជារបស់ឈ្មោះ ឃុំ ឈឿន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ៕ស្អាងជ័យ


ចែករំលែក៖