ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ បាក់ជើងខាងឆ្វេង និងបែកក្បាល រលាត់ដៃជើង ខណៈបុរសរូបនេះបានជិះម៉ូតូសង ស៊េរី ២០១៩ ពណ៌ខ្មៅ មកពី ភូមិអូរឈើក្រម ជិះម៉ូតូលើបណ្ដោយផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីលិចទៅកើត កំពុងតែធ្វើដំណើ រជិតការ៉ាស់សាំង ភូមិអូរពឺត ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង បើកបរស្របទិសគ្នាមកពីក្រោយល្បឿនលឿន បណ្ដាលឲ្យបុកម៉ូតូបុរសនោះដួល ហើយរថយន្តកិនពីលើជើងខាងឆ្វេងបណ្ដាលឲ្យបាក់ បន្ទាប់មក កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ក៏បានចុះវាស់វែងរួច ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនដឹកយកទៅព្យាបាលតែលោកគ្រូពេទ្យជំនាញ ខេត្តបានពិនិត្យជនរងគ្រោះធ្ងន់ធ្ងរពេល ក៏ដឹកបញ្ជូនបន្តពកយាបាលពេទ្យ ខេត្តបាត់ដំបងតែម្តង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងករណីនេះកើតឡើងកាលពីវេលាម៉ោង ២០ និង៥៣នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសាំយ៉ុងបើកទៅបុកម៉ូតូចំពីក្រោយពេញទំហឹង នៅចំណុចជិតការ៉ាស់សាំងសូគីម៉ិច ស្ថិតក្នុង ភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើឲ្យម៉ូតូខូចខាតធ្ងន់១គ្រឿង និងរថយន្តខូចខាតស្រាល១គ្រឿង និងធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ។
តាមសមត្ថកិច្ចជំនាញនគរបាលចរាចណ៍ក្រុងប៉ៃលិនបានឲ្យដឹងថា ជនរងគ្រោះគេស្គាល់ឈ្មោះ ផល្លី ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅ ភូមិអូរឈើក្រម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរ កសិករ បានរបួសធ្ងន់ បាក់ជើងឆ្វេង ជិះម៉ូតូម៉ាក Honda Dream C125 ស៊េរី ឆ្នាំ ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយពីបានបើកបុកម៉ូតូរួច ក៏បើកទ្វាររថយន្តឃើញបុរសរងគ្រោះបាក់ជើងដេកស្ដូក ក៏រត់គេចខ្លួនបាត់ស្រមោល ។ ជនបង្កមិនស្គាល់អត្តសញ្ញាណ បើកបររថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-0845 ។
ករណីនេះ ជំនាញចរាចរណ៍ ខេត្តបានវាស់វែងរួចយករថយន្ត និងម៉ូតូមករក្សាទុកនៅស្នងការដ្ឋាន ខេត្ត ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនដល់មន្ទីរពេទ្យ ខេត្ត លោកគ្រូពេទ្យជំនាញបានពិនិត្យជនរងគ្រោះ មើលសភាពធ្ងន់ធ្ងរពេល ក៏បញ្ជូនបន្តទៅពេទ្យ ខេត្តបាត់ដំបង៕ ស សារ៉េត