ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស្កុបពី ឆ្លងផ្លូវក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើប Rangrover មួយគ្រឿង ចំពាក់កណ្តាលបោក្បាលនឹងកញ្ចក់ទ្វាររថយន្តរងរបួសធ្ងន់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៧ កែងនឹងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសម្តីរបុរសម្នាក់ឃើញហេតុការណ៍នេះប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Rangrover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-1888 ធ្វើដំណើរតាមបណ្តាយផ្លូវ២៥៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿន មធ្យមខណៈមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FI-8316 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៦ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាបហ្វ្រាំង មិនទាន់ជ្រុលទៅបុកចំទ្វាររថយន្តចំហៀងខាងស្តាំ ផ្នែកខាងមុខពេញទំហឹងបណ្តាលឲ្យបោកក្បាលនិងកញ្ចក់ទ្វាររថយន្តរងរបួសធ្ងន់ ។
បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យមហានគរ ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយស្ថានភាពជនរងគ្រោះរងរបួសធ្ងន់ពេក បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតបន្ត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក វាស់វែងយករថយន្ត និងម៉ូតូយកទៅតក្សាទុកនៅអធិការដ្ឋាននគរបានខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ