ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនេសាទត្រី ប្រទះឃើញសាកសពក្នុងបឹងបបួយ នៅសល់តែគ្រោងឆ្អឹង

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសវ័យចំណាស់ម្នាក់ ត្រូវបានអ្នកនេសាទត្រីម្នាក់បានប្រទះឃើញអណ្តែតនៅក្នុងទឹកបឹង បបួយស្ទើរតែរលួយអស់ នៅសល់តែគ្រោងឆ្អឹង និងសាច់បន្តិចបន្តួច ហើយប្រញាប់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យ ។

ហេតុការណ៍ប្រទះឃើញគ្រោងឆ្អឹងសាកសពនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣ នៅចំណុចក្នុងទឹកបឹងបបួយ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ ឈ្មោះ យ៉ម ស្រេង ភេទប្រុស អាយុ៧៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១៤ ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់អះអាងពីក្រុមគ្រួសារសពបានប្រាប់ឲ្យដឹងថា នៅមុនថ្ងៃកើតហេតុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៨ ជនរងគ្រោះបានបាត់ពីផ្ទះ ដោយក្រុមគ្រួសារដើររកសព្វទីកន្លែង ប៉ុន្តែរកមិនឃើញ ។ លុះរហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង០០នាទី មានអ្នករកត្រីម្នាក់ បានប្រទះឃើញសពជនរងគ្រោះអណ្ដែតទឹករួច ក៏បានរាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះ ផ្នែកជំនាញ ក៏បានចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញមានសពអណ្ដែតទឹកពិតប្រាដកមែន ។ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ច ក៏បានស្រាវជ្រាវរកគ្រួសារសពជនរងគ្រោះ និងប្រគល់សាសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋាន និងពិនិត្យ ធ្វើកោសល្យវិច័យរបស់ការិយាល័យបច្ចេកទេស រាជធានីភ្នំពេញ និងគ្រូពេទ្យ នង សុវណ្ណរត្ន័ ដែលជាគ្រូពេទ្យវិទ្យាសាស្រ្តរាជធានីភ្នំពេញបានឲ្យដឹងថា សពខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ៕ ធឿនព្រែកជ័យ


ចែករំលែក៖