ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានទទួលជនសង្ស័យម្នាក់ជាជនជាតិវៀតណាម ខណះដែលជនរងគ្រោះចាប់មកប្រគល់ឲ្យចាត់ការតាមច្បាប់ ក្រោយធ្វើសកម្មភាពលួចម៉ូទ័រចំនួន២គ្រឿង ។
ករណីឃាត់ខ្លួនជនសង្ស័យនេះ កើតឡើងកាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ៥៥៥ ផ្លូវបេតុង ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះ ឈ្មោះ លឹម ចាន់ណូរ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៥៥ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ជនសង្ស័យ ឈ្មោះ ង្វៀង យាំងយ៉ាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។សម្ភារៈដកហូតម៉ាស៊ីនស្វាន១ ម៉ាស៊ីនកាត់១បានប្រគល់អោយជនរងគ្រោះវិញ ។
នគរបាលខណ្ឌមានជ័យ បានអោយដឹងថា កម្លាំងសមត្ថកិច្ចបានទទួលជនសង្ស័យជនជាតិវៀតណាមម្នាក់ ពីបុរសរងគ្រោះជាអ្នកមើលខុសត្រូវក្នុងការដ្ឋាន ជាអ្នកចាប់ប្រគល់មកឲ្យ ក្រោយជននេះ បានលួចសម្ភារៈក្នុងការដ្ឋានម៉ាសុីនចំនួន២គ្រឿង១ម៉ូទ័រកាត់ឥដ្ឋចំនួន១និងម៉ូទ័រស្វានចំនួន១ ។ បន្ទាប់ពីសាកសួរនាំជនសង្ស័យក៏ទទួលស្គាល់លួចពិតមែនដោយខ្វះខាតលុយចាយហើយក៏បានប្រើប្រាស់គ្រឿងញៀនជិត១ឆ្នាំហើយយោងតាមពាក្យបណ្ដឹងស្នើអោយសមត្ថមិច្ចចាត់ការតាមផ្លូវច្បាប់គឺក្នុងការដ្ឋានបានសម្ភារៈញឹកញាប់ខ្លាំងណាស់សង្ស័យថាបុរសនេះលួចតែជនសង្ស័យសារភាពប្រឹត្តតែមួយលើកនេះទេកន្លងមកមិនបានលួចទេ ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យពីបទលួចនិងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាផ្លូវច្បាប់ ៕ស រស្មី