ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ២នាក់ធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ នៅគ្រាដែលកំពុងធ្វើដំណើរច្រាសទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៩ លេខ១១០ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាល ស្រុកវាលវែងឃើញថា បង្កឡើងយុវជនម្នាក់ឈ្មោះ លឹម សុឃឿន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុ ធ្វើចរាចរណ៍ដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1C 3682 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុជ្រុលបុកបុរសម្នាក់ ដែលកំពុងជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ពេញទំហឹង ខណៈកំពុងធ្វើចរាចរណ៍ច្រាស់គ្នា បណ្ដាលឲ្យដួលរងរបួសរដូករណេលទាំងសងខាង ។
របាយការណ៍នគរបាល ស្រុកខាងលើបន្តថា បុរសជិះម៉ូតូ គ្មានស្លាកលេខឈ្មោះ គង់ យឹង អាយុ ៦១ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជាមួយគ្នា និងជនរងរបួសភាគីបង្កផងដែរ ជនរងរបួសសាច់ញាតិ និងសមត្ថកិច្ចចាត់ចែងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿង រក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកវាលវែង រងចាំវាសវែង និងដោះស្រាយជាក្រោយ ៕ ប៉ឹម ពិន