ព័ត៌មានទាន់ហេតុការណ៍៖

ទៅឆ្លុះកង្កែបប្រទះឃើញខ្មោចចងកលើដើមឈើ ត្រឡប់មកផ្ទះ ភ្លឺឡើងរាយការណ៍ប្រាប់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចេញពីផ្ទះដើម្បីឆ្លុះកង្កែប ខណៈភ្លៀងមួយមេធំពីល្ងាច ស្រាប់តែប្រទះឃើញសាកសពធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅលើដើមឈើស្រែប្រាំង ត្រឡប់មកផ្ទះវិញ លុះព្រឹកឡើងទើបទៅរាយការណ៍ប្រាប់សមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៦និង៣០នាទី ចំណុចលើដើមឈើតាមវាលស្រែប្រាំង ស្ថិតក្នុងភូមិសំរោងជើង​សង្កាត់​សំរោង ​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ ។

យោងតាមការបំភ្លឺពីឈ្មោះ ឈ្មោះ​ ពៅ​ឃឿន ភេទប្រុស អាយុ​៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរជាងដែក​ មានទីលំនៅភូមិសំរោងជើង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ បាន​ចេញពីផ្ទះ នៅម៉ោង០៨និង៣៥នាទី បានទៅវាលស្រែ ដើម្បីឆ្លុះកង្កែបនៅក្រោយភូមិ លុះដល់កន្លែងកើតហេតុស្រាប់តែប្រទះឃើញសាកសពចងកនៅលើដើមឈើ​ តាម​វាលស្រែ​ប្រាំង​ ឃើញ​ដូច​នោះ​ ឈ្មោះ​ ពៅ​ ឃឿ​ន​ ក៏​ត្រឡប់​មក​ផ្ទះ​ដើម្បី​សម្រាក​ លុះ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៦​និង​៣០​នាទី​ ក៏​បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ ក៏​បាន​ចុះ​ទៅ​ដល់​គោលដៅ​ និង​បាន​រាយការណ៍មកផ្នែកជំនានិងចុះទៅពិនិត្យជាក់ស្តែងឃើញពិតប្រាកដមែន ។

ជន​រង​គ្រោះចងកសម្លាប់ខ្លួនមិន​ ត្រូវបានស្គាល់អត្តសញ្ញាណ​នោះទេ ភេទប្រុស អាយុប្រហែល​៣០​ឆ្នាំ​ជាង​ មាន​សភាព​ហើម​ស្អុយ ពាក់អាវ​ក្នុង​យឺត​ពណ៌​ស​ ពាក់អាវរងារ ពណ៌ប្រផេះស្លៀកខោ​ខូ​វ​ប៊​យ ​ពណ៌​ខ្មៅ​ ។ ​​ស្លាកស្នាម​ ឬ​សម្ភារៈបន្សល់​ទុក​ ៖​ ស្បែកជើង​ម៉ាក​ Malo​ ពណ៌​ខ្មៅ​+​ខៀវ​ ចំនួន​ ០១​គូ​,​ ភួយពណ៌​ក្រហម ​(​រូប​ផ្កា​) ​ចំនួន​ ០១,​ ខ្សែ​គោ​ ពណ៌​ខ្មៅ​ចំនួន​ ១​ខ្សែ​ ។ ​

តាម​ការ​សន្និដ្ឋាន​ និង​វាយតម្លៃ​បានឲ្យដឹងថា តាមការបំភ្លឺពីឈ្មោះ​ ពៅ​ ឃឿ​ន​ និង​ការ​ពិនិត្យ​របស់កម្លាំងជំនាញនៃការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​លោក​ឧក​ញា​វេជ្ជបណ្ឌិត​ ន​ង​ សុវណ្ណ​រ័​ត្ន​ គ្រូពេទ្យ​បច្ចេកទេស​វិទ្យាសាស្ត្រកោសល្យវិច័យរាជធានីភ្នំពេញបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ​ចងក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​ ។ ​

បច្ចុប្បន្ន​ ដោយ​មានការ​អនុញ្ញាត​ពី​ លោក​ សេង​ គី​ម​ឡាក់​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញអនុញ្ញាត​ឲ្យ​ ប្រគល់​សព​ជូន​ទៅ​អាជ្ញាធរ​ភូមិ​ សង្កាត់​ ដើម្បី​បូជាសព​នៅ​ដី​វាល​ ស្ថិត​ក្នុងភូមិ​សំរោង​ជើង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ ៕ ធឿនព្រែកជ័យ


ចែករំលែក៖