ព័ត៌មានទាន់ហេតុការណ៍៖

ហ្វឹកហ្វឺនគឺជាជ្រុងអាទិភាពមួយ នៃកំណែទម្រង់ (ខ.ភ.ម)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និង បង្កើនសមត្ថភាពវិជ្ជាជីវៈយោធិនដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាព នូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ។ បច្ចុប្បន្នការងារហ្វឹកហ្វឺន ដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាម រយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឲ្យដល់កងទ័ព ពិសេសយោធិនដែលមានវ័យក្មេង ជាអ្នកបន្តវេនជំនាន់ក្រោយ ។ នេះគឺជាប្រសាសន៍ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះនៃ (ខ.ភ.ម)ថ្លែង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានថ្នាក់កង អនុសេនាតូច កងអនុសេនាធំថ្មើរជើង ទ័ពជំនាញជំនាន់ទី៣ ឆ្នាំ ២០១៩ នៅវិទ្យាស្ថានទ័ពជើងគោក”ថ្លុកតាសេក”ស្ថិតក្នុងឃំុត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩នេះ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តទៀតថាៈ វគ្គហ្វឹកហ្វឺនដែលយើងកំពុងប្រារព្ធពិធីបិទនាឱកាសនេះ ពិតជាឆ្លើយតបតាមសេចក្តីត្រូវការក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធឲ្យដល់យោធិន ។

លោកនាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ អនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តឲ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ចកា ន់តែល្អប្រសើរជូនជាតិមាតុភូមិ និងប្រជាជននៃយើង ។

នាយសេនាធិការចំរុះក៏បានផ្តាំ ផ្ញើដល់នាយទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺននៅទីនេះឲ្យបានកាន់តែប្រសើរដើម្បីពេលអនាគត មានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ ដឹកនាំ ជានាយទាហានប្រកបដោយសមត្ថភាពក្នុងការ ចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានរឹងមាំពិ សេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រ មុខរាជរដ្ឋាភិបាល ថ្នាក់ ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជា ការ ខ.ភ.ម ។

សូមបញ្ជាក់ផងដែរថា: បើតាមសេចក្តីរាយការណ៍ពី ឧត្តម សេនីយ៍ទោ អ៊ុក រតន: នាយកស្តីទីវិទ្យាស្ថានទ័ពជើងគោកខ.ភ.មបានឱយដឹងថា: បច្ចុប្បន្ននេះ វិទ្យាស្ថានទ័ព ជើងគោក បាននឹងកំពុងបន្តការបណ្ដុះបណ្ដាលវគ្គនាយទាហានទ័ពជើង គោកចំនួន៣ ជំនាន់រួម មានវគ្គនាយទាហានទ័ព ជើងគោកជំនាន់ទី៩ជំនាន់ ១០ និងជំនាន់ទី១១ និងវគ្គនាយទាហានថ្នាក់ ខ.គ ថ្មើរជើងជំនាន់ទី៣ មួយជំនាន់ទៀត ។

ដោយឡែកវគ្គបណ្ដុះបណ្ដាលនាយទាហានថ្នាក់កងអនុសេនាតូច កងអនុ សេនាធំថ្មើរ ជើងជំនាន់ទី៣ ដែលបញ្ចប់វគ្គនៅថ្ងៃនេះមានសិក្ខាកាមចូលរៀនសូត្រចំនួន ១៤៦ នាក់ ប្រើរយៈពេលសិក្សា ៩ខែលើខ្លឹមសារមេរៀន ចំណេះដឹងអប់រំគរុកោសល្យ វិន័យទូទៅលក្ខន្តិកៈ ខ.ភ.ម ចំណេះដឹងយោធា ចំណេះដឹងអន្តរាវុធ និងការងារផ្សេងៗ ។ ក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមទាំង១៤ ៦នាក់ទទួលបានលទ្ធផលនិទ្ទេសល្អណាស់ ៣៣នាក់ និទ្ទេសល្អ ៦៣ នាក់ និទ្ទេសល្អបង្គួរ នាក់ និងមធ្យម ចំនួន ១៧នាក់ផងដែរ ៕ សុខដុម


ចែករំលែក៖