ភ្នំពេញ៖ នារីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា ប់នៅលើអង្រឹងដោយសង្ស័យខ្យល់គរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិចោមចៅទី១ សង្កាត់ចោចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
នៅក្នុងខ្លួនជនរងគ្រោះសមត្ថកិច្ចឆែកឆេររកឃើញអត្តសញ្ញាណប័ណ្ណមួយឈ្មោះ វឿន ធារី ភេទស្រី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមស្ត្រីម្នាក់ដែលរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ គាត់បានឃើញជនរងគ្រោះដើរមកដោយពុំមានសំលៀកបំពាក់នោះទេ ដោយឃើញដូចនេះ ទើបគាត់យកសំលៀកបំពាក់អោយស្លៀកហើយបានឲ្យដេកលើអង្រឹងក្រោមដើមប្រេងខ្យល់តែម្តង ។
សាក្សីបន្តទៀតថា បន្ទាប់មកអ្នកជិតខាង ក៏បាននាំគ្នាយកបាយទឹកមកឲ្យហូប តែនារីរងគ្រោះមិនហូប លុះរហូតមកដល់វេលាកើតហេតុ រូបគាត់ក៏យកបាយទឹកមកម្តងទៀត ក៏ប្រទះឃើញស្លាប់បាត់ទើបហើយ ។
ក្រោយកើតហេតុក៏រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។
បើតាមការសន្និដ្ឋាននារីរងគ្រោះជាជនអនាថា ដោយពុំហូបអ្វីទើបធ្វើឲ្យខ្យល់គរបែបនេះ បន្ទាប់មកសពត្រូវបានសមត្ថកិច្ចយកតម្កល់នៅវត្តរង់ចាំស្វែងរកបងប្អូនមកទទួលយកទៅធ្វើបុណ្យ ៕ សុខាសែនជ័យ