ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ឆក់​ទូរស័ព្ទ​

ចែករំលែក៖

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ ប្រជាពលរដ្ឋ​តាម​ដងផ្លូវត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ជាប់​ខ្លួន​បានជា​បន្តបន្ទាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៨ ខែ មិថុនា ឆ្នាំ​២០១៩ ​ម៉ោង​ជាង៦ព្រឹក នៅ​ចំណុច​មុខផ្ទះ​លេខ​៩០៤ ផ្លូវ​លេខ​១២៨ ក្រុមទី​១៧ ភូមិ​៥ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រហូតមកដល់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន ៖ ១-​ឈ្មោះ ឃឿន ឃ​ន ហៅ ឃ​ន អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​មិន​ចាំ​លេខ សង្កាត់​ទំនប់ទឹក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ជា​អ្នក​ឆក់​) ។ ​២-​ឈ្មោះ រឿន រិត ហៅ វែង អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​កា​រ៉ា​ស់ លាង​ឡាន BMKS ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ យានដ្ឋាន​លាង​ឡាន BMKS ផ្លូវ​បេតុង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ជា​អ្នកសមគំនិត​) ។ ៣-​ឈ្មោះ ង៉ែត សុ​ផា​យុ​ត ហៅ យុ​ត អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​១៥ ផ្លូវ​សុក​ហុក សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ (​ជា​អ្នកសមគំនិត​) ។

​វត្ថុតាង​ដកហូតរួម​មាន ៖ -​ម៉ូតូ​០១​គ្រឿង​ម៉ាក Suzuki NeX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CV-1509 , ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក I phone 6 plus និងធ្វើ​តេ​ស្តិ៍​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ជា​លទ្ធផល​បង្ហាញថា វិជ្ជមាន (​មាន​សារធាតុ​ញៀន​ទាំង​០៣​នាក់​)​ ។

​បច្ចុប្បន្ន ជនសង្ស័យ​ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន នគរបាល​ខណ្ឌ​ទួល​គោ​ក​ដើម្បី​​សាកសួរ​ និង​ចាត់ការ បន្ត​តាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖