ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីស័ក្តិ៤កន្លះ បើរថយន្តស៊េរីទំនើបបញ្ច្រាសទិសចរាចរ បុករះមូតូ៤គ្រឿង ម៉ូតូកង់បីឥណ្ឌា១គ្រឿង ឈប់ស្តុបរបួសធ្ងន់៤នាក់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីសក្ត័៤កន្លះបើករថយន្តបញ្ច្រាសទិសចរាចរណទៅបុករះម៉ូតូ៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងឈប់នៅភ្លើងបណ្តាលរងរបួសធ្ងន់៤នាក់ ។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអ្នក បើកបរបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៨យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចសុីស LX-470 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2K-1668 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកផ្លូវម្ខាងទៀតបញ្ច្រាស ទិសចរាចរណ៍បានជ្រុលបុករះម៉ូតូ៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ខណៈឈប់នៅ និងភ្លើងស្តុបបញ្ច្រាសទិសដៅគ្នាបណ្តាលឲ្យ បុរស៤នាក់រងរបួសធ្ងន់

ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូ និងម៉ូតូកង់បីទៅរក្សាទិកនៅការិយាល័យចរាចផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖