ខេត្តព្រះសីហនុ-អគារកំពុងសង់ថ្មីមួយកន្លែង កម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តអារុណរះ ស្ថិតក្នុងវិថី៧មករា ផ្លូវលេខ២០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោង៤និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះត្រូវបានជួយសង្រ្គោះឲ្យរួចជីវិត ហើយចំពោះព័ត៌មានបឋម បានអោយដឹងថា បានរកឃើញអ្នកស្លាប់ចំនួន៣នាក់ និងរបួស១៣នាក់ ក្នុងចំណោមកម្មករធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់ឯណោះ មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររលំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដ ឬមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ទេ៕ ឆ្លាមសមុទ្រ