ប្រទេសស៊ី្វស៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា ៖
«ម៉ោង១២ថ្ងៃត្រង់ម៉ោងនៅហ្សឺណែវ ត្រូវនឹងម៉ោង៥ល្ងាច ម៉ោងនៅភ្នំពេញ ខ្ញុំនឹងដឹកនាំគណ:ប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍ ។
បើគ្មានអ្វីប្រែប្រួលទេខ្ញុំនឹងទៅដល់ភ្នំពេញនៅម៉ោង៧ព្រឹកថ្ងៃទី៦ខែកក្កដាស្អែកនេះបន្ទាប់ពីនៅលើអាកាសប្រមាណ១៣ម៉ោង ។
សំណាងល្អស្អែកនេះចំថ្ងៃសៅរិ៍ជាថ្ងៃឈប់សម្រាក ។ សង្ឃឹមថាមិនមានកិច្ចការបន្ទាន់ណាមួយតម្រូវឱ្យខ្ញុំដោះស្រាយនោះទេដែលអាចផ្តល់ឱកាសឱ្យខ្ញុំបានសម្រាកដូចអ្នកធ្វើការផ្សេងទៀតដែរ ។
អរគុណបងប្អូនជនរួមជាតិនិងកូនៗជានិស្សិតខ្មែរដែលកំពុងរស់នៅនិងរៀនសូត្រនៅអឺរ៉ុបដែលបានមកសួរសុខទុក្ខនិងសំណេះសំណាលជាមួយខ្ញុំកាលពីម្សិលមុិញនេះ» ៕