ភ្នំពេញ ៖ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជនដឹកនាំដោយលោកស្រី ស៊ឺ វណ្ណ នី ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានី ភ្នំពេញលោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញចុះបង្ក្រាបជាក់ស្តែងករណី ប្រព្រឹត្តិអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស( នាំ នារី ក្មេងៗ ឱ្យ រួម ភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និង សណ្ឋាគារ )ដោយ បានឃាត់ខ្លួនមនុស្សចំនួន០៦នាក់នៅវេលាម៉ោង១៤នឹង៣០នាទី ថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ ២០១៩។
សមត្ថកិច្ចបានឱ្យដឹងថា ឈ្មោះ ខន ចាន់ ណា វី ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរជា មេខ្យល់និងជនរង គ្រោះ០៥នាក់អនីតិជន០៣ នាក់ ) នៅ ចំណុចភោជនីយ៍ដ្ឋានឈូករ័ត្ន ម្ហូបខ្មែរផ្លូវលេខ១៩៨៦សង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ ( ឃាត់ខ្លួន ០៣ នាក់ ) និងនៅ ចំណុច ផ្ទះសំណាក់ស្រែផលផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ( ឃាត់ខ្លួន០៣នាក់ ) ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅតុលាការចាត់ការ តាមនីតិវិធី ៕