ភ្នំពេញ៖ ពិតជាសរសើរអំពីសុភមង្គលរបស់ក្រុមគ្រួសារតូចមួយរបស់តារាកំប្លែងនាយ ចយ ព្រោះតែពេលនេះនាយទទួលបានតំណក់ឈាមរួមគ្នា លើកដំបូងជាមួយភរិយាជាស្រីស្អាតខុសដាច់ពីខ្លួននោះ ។ ត្រៀមសម្រាលកូនប្រុសលើកដំបូងក្នុងជីវិត តារាកំប្លែងរូបនេះមានគម្រោងចង់បានកូនស្រីម្នាក់ទៀតនៅថ្ងៃខាងមុខ ។
ការបញ្ជាក់នេះធ្វើឡើងក្រោយពីនៅសល់តែរយៈពេលមិនដល់២ខែទៀតនោះទេ កូនប្រុសរបស់នាយចយ និងសម្រាល បើកភ្នែកមើលពន្លឺព្រះអាទិត្យ ខណៈដែលនាយចយ និងភរិយា កំពុងអន្ទះសារចង់ឃើញមុខកូនប្រុសដំបូងរបស់ខ្លួនចាប់កំណើតផងដែរ ។ កំណើតកូនលើកដំបូងនេះគឺបន្ទាប់ពីនាយចយ និងភរិយាអ្នកនាង ប៉ិច ក្វាន់ឌី នឹងឃើញមុខកូនប្រុសក្នុងអំឡុងដើមខែកណ្ដាលខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ ។ ទោះជាយ៉ាងណា អ្នកទាំងពីរ នៅមិនទាន់រកនឹងដាក់ឈ្មោះឲ្យកូន របស់ខ្លួនឡើយ គឺរង់ចាំ សម្រាលចេញមកសិន ។
ប្រពន្ធនាយ ចយ នាងក្វាន់ឌី បញ្ជាក់ថា មួយនេះ គឺនៅមិនទាន់គ្រប់គ្រាន់ទេ គឺនាងនៅចង់បានថែមទៀត ។ ដូច្នេះហើយ នាងបានដាក់កំហិតនាយ ចយ ថា ត្រូវប្រឹងបន្ថែមទៀត ។ បន្ទាប់ពីនោះមក នាងនឹងពិចារណាថាគួរបញ្ឈប់ត្រឹមហ្នឹងតែម្ដង ឬយកទៀតដើម្បីបង្កើនសុភមង្គលក្នុងគ្រួសារ ។ អ្នកនាង ប៉ិច ក្វាន់ឌី ថ្លែងឲ្យដឹងថា ស្វាមីរបស់ខ្លួនស្រលាញ់ ថ្នាក់ថ្នមនាងនាងខ្លាំងណាស់ មិនឲ្យធ្វើអ្វីឡើយ ។ តាមបំណង របស់អ្នកទាំងពីរមានបំណងយកកូនចំនួន២នាក់ ប្រុស១ ស្រី១ ។ ជាមួយបំណងនេះ អ្នកនាង ប៉ិច ក្វាន់ឌី ថ្លែងថា ស្វាមី នាយចយ បានសន្យាជាមួយខ្លួនហើយ គឺដាច់ខាត ត្រូវតាមយកកូនស្រី១ ថែមទៀតទាល់តែបាន ។
គួរបញ្ជាក់ដែរថានាយ ចយ និង អ្នកនាង ប៉ិច ក្វាន់ឌី បានរៀបមង្គលការជាមួយគ្នា កាលពីថ្ងៃទី ២៧ កុម្ភៈ ២០១៨ ។ អាពាហ៍ពិពាហ៍របស់លោក ត្រូវបានគេដឹងថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចងដៃមង្គលការនាយចយ ដល់ទៅ ១ម៉ឺនដុល្លារអាមេរិកឯណោះ ក្នុងនោះ ទោះមិនបានទៅខ្លួនឯង សម្ដេចក៏បានឲ្យកូនប្រុសបង្កើតទាំងពីរជាអ្នកទៅចងដៃដោយផ្ទាល់ទៀតមក គឺ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី៕ វឌ្ឍនា