ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋបើកកិច្ចពិភាក្សា បន្ទាប់ពីចៅអធិការវត្តអណ្ដូងថ្មមាសបារាជិក ហើយវិលចូលវត្តស្ងាត់ៗវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋភូមិអណ្ដូងថ្ម បើកកិច្ចពិក្សារកអ្នកស្ម័គ្រចិតទទួល ចៅអធិការវត្តអណ្ដូងថ្មមាសចូលវត្ត វិញ ក្រោយពីចោទប្រកាន់ថា លោកលួចចូលខារ៉ាអូខេ និងដើរស៊ីផឹកជាមួយស្រីស្នេហ៍ រួមទាំងរត់ចេញពីវត្តអស់រយៈពេលជិតមួយឆ្នាំ ។

ការពិភាក្សារបស់ពលរដ្ឋបានធ្វើឡើងកាលពីរសៀលម៉ោង៣ និង២៣នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិអណ្ដូងថ្មមាស់ ឋិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅក្នុងកិច្ចពិភាក្សានោះ គេឃើញមានពលរដ្ឋប្រមាណជិត១០០នាក់ ចំណុះឲ្យក្នុងភូមិទាំងមូល មានមតិគាំទ្រឲ្យលោកប្រហែលជាង៣០នាក់ ដើម្បីឲ្យចៅអធិការវត្តខាងលើមកនៅក្នុងវត្តវិញ ក្រៅពីនោះមិនទទួលស្គាល់ឲ្យចូលមកនៅក្នុងវត្តនោះទេ ដោយពោលពាក្យថា លោកសង្ឃដែលបារាជិកហើយមិនទទួលមកធ្វើជាចៅអធិការ សុខចិត្តជ្រើសរើសយកលោកសង្ឃថ្មីល្អជាងសង្ឃមានស្រី ដើរផឹកស្រាចូលខារ៉ាអូខេឱបស្រីមកធ្វើជាចៅអធិកាវត្តនោះទេ ។ នៅក្នុងកាជជែកវែកញែកនោះ គេក៏ឃើញមានសំដីតូចធំមិនព្រមផងដែរ ។

ស្រ្តីម្នាក់មិនបញ្ចេញឈ្មោះបញ្ជាក់ថាៈ ពលរដ្ឋដែលមកជួបជុំគ្នានេះ បញ្ហានៅទីអារ៉ាមអណ្ដូងថ្មមាស ដែលោកសង្ឃមានបញ្ហា លើកមុនដោយលោកមានស្រីរួមទាំងចូលក្លឹបកំសាន្តអោបស្រីផឹកស្រារាំងកំសាន្តក្រោយពីបែកធ្លាយបង្ហោះរួបតាមហ្វេប៊ុកជាមួយចៅអធិការវត្តទួលពង្រ ករណីធ្វើបុណ្យខួបកំណើតឲ្យកូនកាលឆ្នាំ២០១៨កន្លងទៅ ។

ការផ្ទុះតវ៉ានេះ ដោយសារលោកចៅអធិការនេះ វិលចូលវត្តវិញ អត់មានអ្នកណាដឹង(ស្ងាត់ៗ) សូម្បីគណៈកម្មការ ក៏អត់បានដឹង មិនតែប៉ុណ្ណោះ ពលរដ្ឋដែលជាចំណុះជើងវត្ត ក៏មិនដឹងដែរ ទើបតែឃើញចៅអធិការបង្ហោះតាមប្រព័ន្ធហ្វេប៊ុកនៅក្នុងវត្តទើបនាំគ្នាភ្ញាក់ផ្អើល ។

ស្រ្តីដដែលបញ្ជាក់ថា ចៅអធិការវត្តខាងលើព្រះនាម តឿ ប៊ុនធឿននោះ ចេញពីវត្តរយៈពេលយូរជិតមួយឆ្នាំហើយ មូលហេតុអ្វីក៏មិនសឹក និមន្តមកវិញ ជាព្រះសង្ឃដដែល ។ មជ្ឈដ្ឋានបរិយាយថា ការគ្រប់គ្រងរបស់មន្ទីរធម្មការ និងសាសនាខេត្ត ហាក់បីដូចជាធូរលុង ធ្វើឲ្យសាសនាអន់ថយ ព្រោះតែប្រយោជន៍ចូលខ្លួន ម្យ៉ាងគេឃើញថា មួយរយៈនេះ លោកសង្ឃមួយចំនួនតូច កំពុងដើរខុសប្រាស់ចាកពីវិន័យសង្ឃ ខ្លះលូចលាក់ចិញ្ចឹមស្រី និងមួយចំនួនទៀត បានចាប់ផ្សឹកជាបណ្ដើរ ព្រោះតែភាពធូរលុងតាំងពីជើងក្រោមដល់ថ្នាក់ខេត្ត ឬក្រសួងតែម្ដង ។

បញ្ហាខាងលើនេះ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកយិន យឿន ក៏ធ្លាប់បានប្រាប់អ្នកកាសែតថា ចៅអធិការវត្តខាងលើនោះ បានផ្សឹកផងដែរ ។ តែផ្ទុយទៅវិញ ទៅពួនលាក់អាត្មាសម្ងំដើម្បីឲ្យពុទ្ធបរិស័ទចំណុះជើងវត្តបាត់កំហឹង ទើបវិលចូលវត្តស្ងាត់ៗ ផ្ទុះការតវ៉ាតែម្ដង ។

ទោះយ៉ាងណា រឿងរ៉ាវខាងលើនេះ ពលរដ្ឋមិនអនុញ្ញាតឲ្យលោកចៅអធិការរួបនោះ នៅក្នុងវត្តនោះឡើយ ហើយគេនឹងរង់ចាំមើលប្រធានមន្ទីរសាសនា និងធម្មការខេត្តដោះស្រាយបែបណា?

លោកតាត បញ្ញាវុធ ជើងសារចៅអធិការវត្តខាងលើបញ្ជាក់ប្រាប់ថា ការបង្ហោះតាមប្រពន្ធ័ហ្វេប៊ុក គីជាប្រភពព័ត៌មានមិនពិតប៉ុណ្ណោះ មិនមានអ្វីជាភស្តុតាងនោះឡើយ ហើយថា លោកមកនេះ គឺមន្ទីរធម្មការខេត្តជាអ្នកអនុញ្ញាតឲ្យមក គ្មានអ្វីប្រាប់អ្នកកាសែតទៀត ព្រោះរឿងដោះស្រាយចប់ហើយ ។

ចំពោះលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តលោកយិន យឿន មិនទាន់បកស្រាយបានឡើយ ព្រោះទូរសព្ទ័មិនទទួលការហៅចូលបាន ៕ នីម វណ្ណា


ចែករំលែក៖