ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយះពេលកន្លងមក កម្មសិក្សាការី នាយទាហាន ទៅបំប៉ន និងបណ្តុះបណ្តាលនៅចិនចំនួនប្រមាណជាង៥ ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ ឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ បានលើកឡើងពីកំណែទម្រង់ របស់កងយោធ ពលខេមរភូមិន្ទ(ខ.ភ.ម) កំពុងបោះជំហ៊ានទៅមុខ ក្នុងកិច្ច ការពារពង្រឹងប្រៀបការពារជាតិ ព្រមទាំងរៀបចំខ្លួនសហការជាមួយកងទ័ពមិត្តជិតឆ្ងាយ ឈរលើការគោរពគោលការច្បាប់​ និងផលប្រយោជន៍ ប្រ​ទេសទាំងពីរក្នងការអនុវត្តតួនាទីភារកិ ច្ច ដែលប្រ មុខការពារជាតិប្រគល់ឲ្យ ។

លោកនាយឧត្តមសេនីយ៍ភួង ស៊ីផាន ថ្លែងដូច្នេះក្នុងឱកាសដែល គណៈប្រតិភូកងទ័ពរំដោះប្រជាជនចិនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Lu Wen នាយក មហាវិទ្យាល័យគ្រប់ គ្រងយោធា នៃសកលវិទ្យាល័យការពារជាតិកងទ័ពរំដោះ ប្រជា ជនចិន ព្រមទាំងកម្មសិក្សារីចំនួន ៤៥រូបមកសិក្សាឈ្វេងយល់ ពី(ខ.ភ.ម) នាពេលបច្ចុប្បន្ន និងទៅអនាគត ។ ពិធីនេះប្រព្រឹត្ត ទៅនាថ្ងៃ អង្គារ ១៥កើត ខែ អាសាឍ ឆ្នាំកុរ ឯក ស័ក ព.ស ២០១៩ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នាសាលប្រជំុក្រសួងការពារជាតិ ។

ក្នុងនោះតំណាងកម្មសិក្សាការី​៥ រូបបានផ្តល់នូវសំណួរជាច្រើនជួនលោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន ដូចជាអំពីបព្ហាាកំ ណែទម្រង់ (ខ.ភ.ម) ការរៀចំហ្វឹកហ្វឺន លំហាត់សមយុទ្ធនាគមាស ដែលបានរៀបចំកន្លងមករវាងប្រទេសយើងទាំងពីរ ទទួ លបានលទ្ធផលយ៉ាងណាដែរ ? លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានលើកឡើងពីសង្គ្រា មស៊ីវិលនៅកម្ពុជា ចាប់ផ្តើមឆាបឆេះ រាលដាលតាំងពីដើមទសវត្សរ៍ទី ៧០ និងបព្ចាប់ទាំង ស្រុងនាចុងទសវត្សរ៍ទី ៩០ ដោយសានយោបាយឈ្នះ ឈ្នះ របស់មគ្គុទេសន៍ដ៏ឆ្នើមគឺសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទី ១- រក្សាអាយុជីវិត ២- រក្សាការងារ ៣-រក្សាកម្មសិទ្ធស្របច្បាប់ ព្រម ទាំង ចែករំលែក ភាពសុខដុមរមនា និងចាត់ទុកជាមនុស្សស្មើមុខមាត់ ក្នុងសង្គម ។

ក្នុងនោះ លោកនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការ ពារជាតិបានថ្លែងអំណរគុណចំពោះ កងទ័ពរំដោះប្រជាជនចិនដែលជានិច្ចកាល បានគាំទ្រ និងជួយឧបត្ថម្ភសព្វបែបយ៉ាងចំពោះ(ខ.ភ.ម) ចំពោះលំហាត់សមយុទ្ធ យើងបានសហការគ្នាអនុវត្តគ្រប់ជ្រុងជ្រោយ ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ។

ក្នុងរយះពេលកន្លងមកនេះ មិត្តចិនទទួល កម្មសិក្សាការី នាយទាហាន ទៅបំប៉ន និងបណ្តុះបណ្តាលចំនួនប្រមាណជាង ៥ ពាន់នាក់ លើគ្រប់មុខជំនាញធ្វើឲ្យ(ខ. ភ.ម) កាន់តែមានធនធានមនុស្ស លើវិស័យការពារជាតិ ធានាដល់កិច្ចការពារបូរណភាពទឹកដីកាន់តែរឹងមាំ ប្រសើរទ្វេឡើងថែម ទៀតផងដែរ៕ សុខដុម


ចែករំលែក៖