ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ចាប់រថយន្តដឹកឈើរសង្ស័យគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងការិយាល័យទី២ នៃកងទ័ពជើងគោក ស្នាក់ការខេត្តពោធិ៍សាត់ ឃាត់ចាប់រថយន្តផ្ទុកឈើពេញ ១គ្រឿង រួចរាយការណ៍ទៅមន្រ្តីជំនាញរដ្ឋបាលព្រៃ ដើម្បីយកទៅរក្សាទុករង់ចាំបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃពុធ ១រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការប្រាប់ថា រថយន្ត ១គ្រឿងម៉ាក អុីហ្សុយហ្សុយ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ខ 8513 ភព 2 ត្រូវបានបង្រ្កាបខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអារស្រស់ៗជាក់ស្ដែង ក្នុងនោះក៍ឃាត់អ្នកបើកបររថយន្តដឹកឈើផងដែរ វត្ថុតាងទាំងរថយន្តមានផ្ទុកឈើពេញ និងអ្នកបើកបរបញ្ជូនទៅបន្តនីតីវីធី នៅផ្នែករដ្ឋព្រៃឈើភ្នំក្រវាញ ។

ដោយឡែក៖ ប្រភពព័ត៌មានពីមន្រ្តីរដ្ឋព្រៃឈើបានឲ្យដឹងដែរថា រថយន្ត ១គ្រឿងម៉ាក អុីហ្សុយហ្សុយ មានផ្ទុកឈើអារពេញខាងលើ ជាប្រភេទឈើអារលេខ២(ស្រល់ និងឈើទាល) ឈើអារ(ស្រល់)ចំនួន ១២០សន្លឹក ស្មើនឹងចំនួន ៣,៦០០ម៉ែត្រត្រីគុណ និងឈើអារ(ទាល)ចំនួន ១៨០សន្លឹក ស្មើនឹងចំនួន ២,១៦០ម៉ែត្រតីគុណ វត្ថុតាងរថយន្ត ១គ្រឿងម៉ាក អុីហ្សុយហ្សុយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខ 8513 ភព 2 យកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដើម្បីបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖