ព័ត៌មានទាន់ហេតុការណ៍៖

សំណង់អនាធិបតេយ្យ បួនខ្នងនៅលើដីព្រៃសហគមន៍ សង្ឃរុក្ខវន្ដ័ ត្រូវបានអាជ្ញាធរខេត្តឧត្ដរមានជ័យចុះរុះរើ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ អាជ្ញាធរខេត្តឧត្ដរមានជ័យដឹកនាំដោយឯកឧត្តម វ៉ាត ប៉ារានីន អភិបាលរងខេត្ដ និងមានការសម្របសម្រួលដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បានចុះរុះរើផ្ទះចំនួន០៤ខ្នង ដែលបានសង់រំលោភលើដីព្រៃ សង្ឃរុក្ខវ័ន្ត (ព្រៃលោក) នៅចំនុចភូមិចារថ្មី ឃុំទង ស្រុកអន្លង់វែង ឧត្តរមានជ័យ ។

ម្ចាស់សំណង់អនាធិបតេយ្យទី ១-ឈ្មោះ ឆាប ឆន ភេទប្រុស អាយុ27ឆ្នាំ មុខរបរធ្វើស្រែ ២-ឈឿន ឈើប ភេទប្រុស អាយុ 26ឆ្នាំ មុខរបរធ្វើស្រែ ៣-ចក់ រឿន ភេទប្រុស អាយុ35ឆ្នាំ មុខរបរធ្វើស្រែ ៤-ចក់ លឿន ភេទប្រុស អាយុ 31ឆ្នាំ មុខរបរធ្វើស្រែ ។

បច្ចុប្បន្ន ឈើផ្ទះដែលបានរុះរើប្រគល់ឲ្យម្ចាស់ដើមវិញ និងមិនឲ្យរស់នៅបែបអនាធិបតេយ្យ នៅក្នុងដីព្រៃសហគមន៍សង្ឃរុក្ខវន្ដ័បន្តទៀត ៕ ប៉ែន នួន

 


ចែករំលែក៖