ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុកចំកង់មុខរថយន្តដឹកបង្គោលភ្លើងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន សង្ស័យស្រវឹងស្រា ជ្រុលទៅបុកចំកង់រថយន្តដឹកបង្គោលភ្លើងពីមុខ បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១៥នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៥៩៨ នៅចំណុចប្រមាណជា២រយម៉ែត្រ ពីស្នងការរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ2 ខណ្ឌឫស្សីកែវ ។

តាមព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសមានគ្នាចំនួន២នាក់ បានបើករថយន្តធុនធំមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 3D-5435 បើកបរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ដឹកបង្គោលភ្លើងយកទៅខេត្តសៀមរាប ពេលបើកបត់ក្បាលរថយន្តចេញបានបន្តិច ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកមីអូ ស៊េរីថ្មី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HO-0557 បើកបរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង សង្ស័យស្រវឹងស្រាបានជាជិះវ៉ាគេឯង រួចជ្រុលទៅបុកកង់រថយន្តចំផ្នែកខាងឆ្វេងទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូខូចខាតស្ទើរមួយកំណាត់ខាងមុខ ។

ក្រោយពេលកើតហេតុ រថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖