ភ្នំពេញ៖ យុវជនម្នាក់បានសាសងស្នេហ៍ជាមួយកុមារីម្នាក់ អនីតិជនអស់រយះពេល១ឆ្នាំ ទៅហើយ ស្រាប់តែខលហៅទៅញាំអីបែរជាចាប់រំលោភរហូតបានសម្រេច ហើយបានដឹកនារីរងគ្រោះមកផ្ទះវិញកាលវេលាម៉ោង២៣ និង៤០ នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើមហាវិថីវិមាន ឈ្នះឈ្នះ ស្ថិតនៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ លុះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក៏ត្រូវឪពុកជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។
ជនសង្ស័យមានឈ្មោះសឹម សុខនួន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបរ រថយន្តមានទីលំនៅភូមិត្រពាំងធ្នង់ ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះមានអាយុ១៣ឆ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យជាសង្សារនឹងគ្នារយះពេល១ឆ្នាំមកហើយ ។ នៅមុនពេលកើតហេតុវេលាម៉ោង ២៣ និង៤៥នាទីថ្ងៃទី២ កក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះ ដើម្បីហៅមកញ៉ាំអីនៅម៉ាត ពេលនោះជនរងគ្រោះក៏បានឆ្លើយតបថា យប់ជ្រៅហើយពុកម៉ែមិនឲ្យចេញទេ ។
តែក្រោយមក ជនរងគ្រោះក៏ យល់ព្រមហើយជនសង្ស័យបានទៅយកជនរងគ្រោះដល់ផ្ទះ ស្ថិតនៅភូមិខាងលើពេលអ្នកទាំង ពីរនាក់បានឈប់រថយន្ដនៅមុខផ្លូវចូល ភូមិដោយមិនបានទៅញ៉ាំអីនោះទេ ។ អ្នកទាំងពីរនាក់និយាយគ្នាលេងរហូតដល់ម៉ោងកើតហេតុ ជនសង្ស័យក៏បានអោបជនរងគ្រោះ និងរួមភេទរហូតបានសម្រេច រួចជនរងគ្រោះក៏ត្រឡប់ទៅផ្ទះវិញធម្មតា ។
លុះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ទើបបែកធ្លាយដល់ឪពុកម្តាយជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យនាំមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលសំរោងក្រោម និងដាក់ពាក្យបណ្ដឹងលើជនសង្ស័យដើម្បីឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ