ភ្នំពេញ៖ រថយន្ដកូរ៉េដឹកក្រណាត់មួយគ្រឿងបានក្រឡាប់ផ្ងារជើងឡើងលើ ដោយសារតៃរថយន្ដងោកមួយភាំង ជ្រុលចង្កូតបុកឡើងឃឿនសួនច្បារ ទ្រួងផ្លូវ បណ្ដាលឲ្យរងការខូចខាត តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ នៅចំណុចភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពីតៃកុងរថយន្ដបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនដឹងព្រូម្នាក់ទៀតបានដឹកក្រណាត់ចេញពីម្ដុំទួលពង្រ បំណងយកទៅដាក់នៅក្រុងតាខ្មៅ តែពេលបើកមកដល់ចំណុចកើតហេតុក៏ងោកមួយភាំងបណ្ដាលឲ្យជ្រុលចង្កូតឡើងឃឿនសួនច្បារទ្រូងផ្លូវក្រឡាប់ផ្ងារជើងតែម្ដង តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសនោះទេ។
ក្រោយកើតហេតុដោយមិនមានប៉ះពាល់ដល់អ្នកដទៃ និងខូចខាតសម្បត្តិសាធារណៈធ្ងន់ធ្ងរ ទើបកម្លាំងសមត្ថកិច្ចឲ្យហៅរថយន្ដស្ទួចមកស្ទួចយកទៅជួសជុលខ្លួនឯង ៕ ភារ៉ា ដង្កោ