ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីបើករថយន្តឡិចស៊ីស RX400hទៅបុករថយន្តហ៊ីយ៉ាន់ដាយចំពីចំហៀងគូទក្រោយពេញទំហឹង កាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកាបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួត សំអុល ភេទប្រុស អាយុជាង៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងទ័ព វិស្វកម្មនៅជិតរង្វង់មូលចោមចៅ រស់នៅភូមិអង្គ សង្កាត់ ប្រទះឡាង ខណ្ឌកាបូល ។ រីឯអ្នកបើករថយន្ត រងរបួសស្រាល មានឈ្មោះ ឆាយ សីហា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅជាមួយអ្នក
ស្លាប់ខាងលើ និងម្នាក់ទៀតដែលរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។
ពួកគាត់ទាំង៣នាក់ធ្វើដំណើរដោយរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសRX400h ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AS-5066 ។ ដោយឡែករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B.5183 អ្នកបើកបរបានបើកទ្វារចុះរត់បាត់ស្រមោល ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ខណៈមកដល់បំបែកជា៣ បានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃចូលទៅផ្លូវ៣០ម៉ែត្រមិនប្រយ័ត្ន ក៏ស្រាប់តែមានរថយន្តឡិចស៊ីស RX400hមួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងបញ្រ្ចាស់ទិសគ្នាយ៉ាងលឿន ក៏បុកគូទចំហៀងខាងស្តាំផ្នែកខាងក្រោយពេញទំហឹង ធ្វើឲ្យកំពិតគៀបអ្នកជិៈជិតតៃកុងស្លាប់នៅ និងកន្លែង ចំណែកតៃកុងរងរបួសស្រាល និងអ្នកអង្គុយក្រោយរងរបួសធ្ងន់ ត្រូវបាន រថយន្តសាមុយដឹកទៅសង្រ្គោះផងដែល ។
ក្នុងករណីនេះ រថយន្តឡិចស៊ីសខូចខាតស្ទើតែទាំងស្រុងរីឯរថយន្តហ៊ីយ៉ាន់ដាយខូចខាតតិចតួច ។ ក្រោយកើតហេតុភ្លាមៗ ភាគីខាងរថយន្តហ៊ីយ៉ាន់ដាយបានចុះគេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចមូលដ្ឋានបានមកដល់ ក៏ទាក់ទងទៅជំនាញចរាចរណ៏មកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាលរជធានីភ្នំពេញ រងចាំម្ចាស់រថយន្តទាំងពីចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែក សពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ