ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់រថយន្តដឹកកម្មករស្លាប់២នាក់ របួសធ្ងន់ស្រាលជាង៤០នាក់ នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព័ត៌មានបឋមបានបញ្ជាក់ថា យ៉ាងហោចណាស់កម្មកកម្មការិនី២នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៤០នាក់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត២ទៅ៣ត្រឡប់ ខណៈអ្នកបើករថយន្តជាន់ហ្វ្រាំងបង្ខំពេក ទើបតែមកបើកបានរយះពេល២ថ្ងៃប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង៦ជាង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
រហូតមកដល់វេលាម៉ោងនេះ កម្មករដែលរងរបួសត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា កម្មករដែលរងរបួសជិះក្នុងរថយន្តគឺមានទីលំនៅក្នុងភូមិបាក់ថង ឃុំគគីសោម ស្រុកស្វាយទាប ៕ យឹម សុថាន

ចែករំលែក៖