ព័ត៌មានទាន់ហេតុការណ៍៖

ទូរទស្សន៍ Sharp ដ៏ល្បីរបស់ជប៉ុនប្រកាសលក់នៅកម្ពុជាក្នុងតម្លៃទាបជាមួយរង្វាន់ដ៏ច្រើន

ចែករំលែក៖

ភ្នំពេញ៖ Sharp ដែលជាក្រុមហ៊ុនអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋាន ដែលមានអ្នកគាំទ្រ យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា បានប្រាប់ពីដំណឹងល្អមួយ ដោយមានការលក់ទូរទស្សន៍ក្នុងតម្លៃពិសេស ដែលមិនធ្លាប់មាន ។ ការប្រកាសនេះ ត្រូវបានគេដឹងថា ជាការលើកទឹកចិត្តអតិថិជនដែលគាំទ្រផលិតផលរបស់ខ្លួនកន្លងមក ។
ទូរទស្សន៍ Sharp គឺមានគុណភាពខ្ពស់ស្ដង់ដារប្រទេសជប៉ុនដែលឈានមុខគេក្នុងផ្នែកបច្ចេកវិទ្យា ។ ទូរទស្សន៍ Sharp គឺផលិតឡើងជាមួយ និងបច្ចេកវិទ្យាប្រទេសជប៉ុន ដែលផ្ដល់ជូនលោកអ្នកនូវគុណភាពរូបភាពច្បាស់ល្អនៅពេលលោកអ្នកទស្សនាទូរទស្សន៍របស់ Sharp ។ ប្រព័ន្ធការពារទាំង ៧របស់ទូរទស្សន៍ Sharp ដែលមានដូចជា៖ ប្រព័ន្ធការពារញ័រ ប្រព័ន្ធការពារធ្លាក់ ប្រព័ន្ធការពារចរន្ដភ្លើងឡើងចុះ ប្រព័ន្ធការពាររន្ទះ ប្រព័ន្ធការពារទម្ងន់ ប្រព័ន្ធការពារការឡើងកម្ដៅខ្លាំង និងប្រព័ន្ធការពារលំ និង ។ Super ECO Mode គឺជាប៊ូតុងមួយដែលអាចសន្សំសំចៃអគ្គិសនីរហូតដល់ទៅ ៥០ភាគរយ ។ Sound Reflect Design គឺត្រូវបានរចនាឡើងជាមួយ និងកម្រិតសម្លេងច្បាស់ល្អ និងមានភាពឆ្នៃប្រឌិតខ្ពស់ ។ USB Media Player គឺរចនាឡើងងាយស្រួលក្នុងការចាក់បញ្ចាំងរូបភាព ចាក់បទចំរៀង និងវីដេអូផ្សេងៗ ។
តំណាងក្រុមហ៊ុនដ៏ធំមួយនេះបានលើកឡើងថា ក្រៅពីការលក់ក្នុងតម្លៃពិសេសនេះ យើងក៏មាននូវឆ្នោតកោសដែលឈ្នះរង្វាន់ ១០០ភាគរយ ដែលរង្វាន់ធំរហូតដល់ ១លានរៀល ។ អថិតិជនអាចជ្រើសរើសទូរទស្សន៍ Sharp គ្រប់ម៉ូឌែលចាប់ពីទំហំ ២៤អ៊ីង ទៅដល់ទំហំ ៦០អ៊ីង មានទាំង កម្រិតច្បាស់ HD កម្រិតច្បាស់ 4K ប្រភេទSmart TV ប្រភេទAndroid TV និងម៉ូឌែលផ្សេងៗទៀតដែលបំពេញតម្រូវការ ។ បន្ថែមលើសពីនេះទៅទៀត Sharp មិនមែនមានត្រឹមតែទូរទស្សន៍នោះទេ តែថែមទាំងមាន ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ ដែលមានការលក់បញ្ចុះតម្លៃផងដែល ហើយវាក៏ជាឱកាសដ៏ល្អបំផុតសម្រាប់ការជាវផលិតផល Sharp សម្រាប់ផ្ទះរបស់លោកអ្នកផងដែរ ។
តំណាងក្រុមហ៊ុនបញ្ជាក់ថា ឥឡូវនេះគឺជាពេលដ៏ល្អបំផុតសម្រាប់ការទិញទូរទស្សន៍ Sharp ពីហាង Sunsimixco ទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ហើយចំនួនមានកំណត់ ៕ វឌ្ឍនា

ចែករំលែក៖